ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរស២នាក់ ជា​អ្នកវិនិយោគ​ក្នុងស្រុក​បានចេញ​មូលប្បទានប័ត្រ៣សន្លឹក គ្មាន​សាច់ប្រាក់​ចំនួន១៨ម៉ឺន​ដុល្លារ

បុរស២នាក់ ជា​អ្នកវិនិយោគ​ក្នុងស្រុក​បានចេញ​មូលប្បទានប័ត្រ៣សន្លឹក គ្មាន​សាច់ប្រាក់​ចំនួន១៨ម៉ឺន​ដុល្លារ

(ភ្នំពេញ)៖ កាលពី​រសៀល​ថ្ងៃទី២២ ខែឧសភា​ឆ្នាំ២០១៧ បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ។ បញ្ជូន​ខ្លួន​បុរស២នាក់​ជា​អ្នក​វិនិយោគិន​ក្នុងស្រុក​ទៅកាន់​សាលាដំបូង​ពាក់ព័ន្ធ​ការចេញ​មូលប្បទានប័ត្រ៣សន្លឹក​គ្មាន​សាច់ប្រាក់ (សែក​ស្អុយ) ។
បុរស​ទាំង២នាក់​នេះ​ឈ្មោះ ផាត់ ត្រដែត អាយុ៣៣ឆ្នាំមាន​អាសយដ្ឋាន​នៅផ្ទះ​លេខ១១០ ផ្លូវលំ ភូមិ​ថ្មី ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ​ខេត្តកណ្តាល និង​ឈ្មោះ ជួប រស្មី អាយុ៣៤ឆ្នាំមាន​អាសយដ្ឋាន​នៅផ្ទះ​លេខ២៨៧ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​បាន​ត្រូវ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧  ។

សមត្ថកិច្ច​បានឱ្យដឹង​ថា​កាលពី​ថ្ងៃទី១៥ ខែកក្កដា​ឆ្នាំ ២០១៦កន្លងទៅ​បុរស​ទាំងពីរ​នេះ​ព្រោះតែ​វិនិយោគ​ធ្វើ​រី​សត (សួន​កម្សាន្ត)  នៅ​ខេត្តកំពង់ចាម​ដោយ​ខ្វះខាត​លុយ​ក៏​ទៅ​ពឹងពាក់​រកប្រាក់​បន្តបន្ទាប់​ពី៥០.០០០រហូតដល់១៨ម៉ឺន​ដុល្លារ​ពី​ដើមបណ្តឹង​ដែលជា​អ្នក​រាប់អាន​គ្នា​ហើយ​សន្យា​សង​វិញ​តាម​ការកំណត់។

លុះដល់​ថ្ងៃ​កំណត់​ពុំទាន់​មាន​លុយ​ទេ​ហើយ​សន្យា​ថ្ងៃនេះ​ថ្ងៃនោះ​រហូត​បិទ​ទូរស័ព្ទ​ទាក់ទង​លែង​បាន។ដើមបណ្តឹង​ព្យាយាម​ទាក់ទង​ជួប​រក​ដោះស្រាយ​ច្រើនលើក​តែ​បុរស២នាក់​នោះ​ហាក់ដូចជា​មិន​យកចិត្តទុកដាក់។រហូតដល់​ថ្ងៃមួយ​ជនសង្ស័យ​បានចេញ​មូលប្បទានប័ត្រ​ចំនួន៣សន្លឹក​ឲ្យ​ទៅ​ដើមបណ្តឹង​បើក​ពី​ធនាគារ ៕18519581_344254335992237_5878453128623243560_n 18519747_344254355992235_6742904527842142579_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya