ព្រៃវែង៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ពីបទចាប់រំលោភក្មេងស្រី អាយុ៦ឆ្នាំ នៅចំណុចផ្ទះឈ្មោះ ទួន អៀង ភេទស្រី អាយុ៩៣ឆ្នាំ ស្ថិតក្នុងខេត្តព្រៃវែង ។ ក្មេងប្រុសសង្ស័យឈ្មោះ ហន គា ហៅខ្វែក អាយុ១៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ចំណែកក្មេងស្រីរងគ្រោះ ក៏នៅភូមិ-ឃុំជាមួយគ្នា។ ក្រោយពីសមត្ថកិច្ច បានឃាត់ខ្លួនសាកសួរ ហើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជា រំលោភបានសម្រេច ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន សមត្ថកិច្ចយើង កំពុងកសាងនីតិវិធី៕