ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​មាន​ផ្ទៃពោះ៧ខែ រួមជាមួយ​ប្តី​បាន​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​បុក​ម៉ូតូ

ស្ត្រី​មាន​ផ្ទៃពោះ៧ខែ រួមជាមួយ​ប្តី​បាន​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​បុក​ម៉ូតូ

ខេត្ត​ព្រះសីហនុ ៖  នៅវេលា​ម៉ោង១៩និង៤៩នាទី​យប់ ថ្ងៃទី២២ឧសភា​ឆ្នាំ២០១៧ ត្រង់ចំណុច​ផ្លូវ​ចូល​ក្បាលឆាយ ស្ថិត​ក្នុងភូមិ០១ សង្កាត់​លេខ០១ ក្រុងព្រះសីហនុ។

 

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដែល​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង ម៉ាក​កាមរី​បា​ឡែ​នព​ណ៏​ស្ករ​ពាក់​ស្លាក​លេខ ភ្នំពេញ 2AD  3225 បើកបរ​ដោយ​ឈ្មោះ​ជួន ចិន ភេទ ប្រុស​មាន​មុខងារ​មន្ត្រី​កង​អង្គរក្ស​ឋានៈ​វរៈសេនីយ៍ត្រី មិន​ស្គាល់​អាយុ ក្នុងទិសដៅ​ពី​ភ្នំពេញ​ចូល​ក្រុងព្រះសីហនុ(ពី​កើ​តទៅ​លិច)គេចខ្លួន​ក្រោយ​កើតហេតុ បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក អ៊ែ​ប្លែ​ត ពណ៌​ក្រហម​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ក្រួច សុខុន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ​ជាងដែក​នៅ​ក្បាលឆាយ រងរបួស​ធ្ងន់​រួមជាមួយ​ប្រព​ន្ឋ​ឈ្មោះ ចំរើន ផល​អាយុ ៣៧ឆ្នាំ(មាន​ផ្ទៃពោះ៧ខែ) រងរបួស​ធ្ងន់​ភ្លៅ​ស្តាំ ខ​ណះ​ពេល​ម៉ូតូ​ជនរងគ្រោះ​ធ្វើតំណើរ​ចេញពី​ក្រុងព្រះសីហនុ​បត់​ឆ្វេង ឆ្ពោះទៅកាន់​លំនៅដ្ឋាន​នៅ​ក្បាលឆាយ​ដល់​ដីក្រហម​ទៅហើយ។

នៅវេលា​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ជនរងគ្រោះ រួមជាមួយ​រថយន្ត​ចំនួន០៣គ្រឿង​ផ្សេងទៀត​បើក​ស្រប​ទិស​គ្នា​ក្នុងនោះ​មាន​រថយន្ត​មួយគ្រឿង​បាន​វ៉ា​រថយន្ត​ខាងមុខ ស្របពេលនោះ​រថយន្ត​បង្ករ​ដែលមាន ទិសដៅ​បញ្ច្រាស់​គ្នា​ក៏បាន​មកដល់​ចំនុច​នោះដែរ ហើយ​ប​បាន រេ​ចង្កូត​គេច​រថយន្ត​ដែល​វ៉ា​នោះ​ទើប​មក​បុក​ម៉ូតូ​ជនរងគ្រោះ​តែម្តង បណ្តាលអោយ​ខ្ទាត​ជិត២០ម៉ែត្រ បង្ករ​អោយ​មនុស្ស​ចំនួន០២នាក់​រងរបួស​ធ្ងន់​គួរអោយរ​ន្ឋ​ត់ ៕

Sihanu01 Sihanu03 Sihanu05

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya