ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​វៀតណាម​រស់នៅ​ខុសច្បាប់ ១៧នាក់

ឃាត់ខ្លួន​វៀតណាម​រស់នៅ​ខុសច្បាប់ ១៧នាក់

ភ្នំពេញៈ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នេះ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​កន្លែង​ស្នាក់នៅ​របស់​ជនបរទេស នៅ​ចំណុច​ស្ថិត​តាមផ្លូវ​ជាតិ​លេខ៥ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយ​រកឃើញ​ជនបរទេស​ចំនួន៦៣នាក់ ស្រី២០នាក់។

ប្រតិបត្តិការ​នេះ ដឹកនាំ​កម្លាំង​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី បាន​សហកា​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ក្រោយ​ប្រតិបត្តិការ កម្លាំង​នគរបាល​អន្តោប្រវេសន៍ បាន​ពិនិត្យ​រកឃើញ​មាន​ជនបរទេស​ចំនួន៦៣នាក់ ស្រី២០នាក់ ក្នុងនោះ​មាន​ប្រកាស​ទទួលស្គាល់​ក្រសួងមហាផ្ទៃ​ចំនួន៤៦នាក់ ស្រី​ចំនួន២០នាក់ ជា​ជនជាតិ​វៀត​ណា។ ដោយឡែក​មាន​ជនជាតិ​វៀតណាម​ចំនួន១៧នាក់(ប្រុស) គ្មាន​ឯកសារ​ត្រឹមត្រូវ​បាន​លួច​ឆ្លងដែន​ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ៕

71898703 71898704 71898705

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya