ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​ស្លាប់ និង​របួស

ម៉ូតូ​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​ស្លាប់ និង​របួស

ភ្នំពេញ៖ ហេតុការណ៍​ថ្នាក់​ចរាចរណ៍ កើតឡើង​កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧  ត្រង់ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្មុង​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។

មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជនរងគ្រោះ(ស្លាប់)ជិះ​ម៉ូតូ​យ៉ាង​លឿន លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ បាន​វ៉ា​រថយន្តក្រុង​ប្រភេទ២៥ កៅអី​មួយគ្រឿង ប៉ុន្តែ​វ៉ា​មិន​ផុត ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង ធ្វើ​ឲ្យ​ម៉ូតូ​ទាំង២ខ្ទាត​ចេញពី​គ្នា​ចម្ងាយ៣០ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់ និង​របួស​តែម្ដង។

សព​ជនរងគ្រោះ​មានឈ្មោះ កុក លីដា ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ​កសិករ​ស្នា​ក់នៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FG 1051 ។ ជនបង្ក​ឈ្មោះ ឈាន ចំណាប់ ភេទ​ប្រុស អាយុ២៥ឆ្នាំ និស្សិត ស្នាក់នៅ​ភូមិ​សែន​សុខ៤ ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1BG3390 រងរបួស​បាក់ឆ្អឹង​ដងកាំបិត​ខាងឆ្វេង ៕

71819102 71819103 71819104 71819107

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya