ព្រះសីហនុ៖ ភ្ញាក់ផ្អើលកាលពីសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលោក គាំ សុខុម បន្ទប់លេខ១៤ ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២៣ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ទល់មុខតារាងបាល់ទាត់ ស្តារក្រោន)។
សាកសពឈ្មោះ EDWIN JAMES ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៩-០៥-១៩៣៨ សញ្ជាតិ អាមេរិក មុខរបរ និវត្តន៍ជន កាន់លិខិតឆ្លងដែនលេខ 565290267 មានសុពលភាពដល់ថ្ងៃទី១៣-០២-២០២៧ ទិដ្ឋាការលេខ TF 05455695 មានសុពលភាពដល់ថ្ងៃទី០៨-០៧-២០១។
បើតាមសម្ដីម្ចាស់ផ្ទះបានឲ្យដឹងថា ជនរងគ្រោះ(សព) បានមកជួលបន្ទប់ស្នាក់នៅតាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។
ឆ្លងតាមការត្រួតពិនិត្យ និងសន្និដ្ឋានរបស់លោកវេជ្ជៈបណ្ឌិត សែ ជូសិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ រួមនឹងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ បានសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះ (សាកសព) ស្លាប់ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។
បច្ចុប្បន្ន សាកសពត្រូវបានរក្សាទុកបណ្តោះអាសន្ននៅកន្លែងកើតហេតុ រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី៕