ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​ម្នាក់ លួច​លុយ​ភ្ញៀវ តាម​អី​ន​ធើ​ណេ​ត

ឃាត់ខ្លួន​បុរស​ម្នាក់ លួច​លុយ​ភ្ញៀវ តាម​អី​ន​ធើ​ណេ​ត

សៀមរាប៖ បុរស​ម្នាក់​ឈ្មោះ​សឿន សម្បត្តិ អាយុ២១ឆ្នាំ រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ត្រូវបាន កម្លាំង​នគរបាល ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន ក្នុងករណី សង្ស័យ​ពាក់ព័ន្ធ លួច​ទិន្នន័យ​សាច់ ប្រាក់​តាម​ប្រព័ន្ធ អី​ន​ធើ​ណេ​ត។

ជនសង្ស័យ ឃាត់ខ្លួន​នៅ​ថ្ងៃទី១៨ ខែឧសភា​ឆ្នាំ២០១៧ ពាក្យបណ្តឹង​ពី​ឈ្មោះ​កន ចាន់​សត្យា ភេទ​ប្រុស អាយុ៣២ឆ្នាំ មានមុខ​ងារ​ជា ប្រធាន​គ្រប់គ្រង សណ្ឋាគារ និង​ដោយ​យោងតាម ការទទួល​ព័ត៌មាន តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច ពី​ភ្ញៀវ​ម្នាក់​រស់នៅ​ក្រៅប្រទេស ដែល​មិនមែនជា​អតិថិជន របស់​សណ្ឋាគារ បាន​ប្រាប់​អោយដឹងថា មានការ​លួច​ដកយក​ប្រាក់​ពី​វី​សា​កាត របស់គាត់ អស់​ចំនួន​ជាង ១០១ដុល្លា​អាមេរិក ដោយ​គ្មាន​មូលហេតុ តាមរយះ​ម៉ាស៊ីន ឆូត​កាត​របស់​សណ្ឋាគារ ។
បន្ទាប់ពី​ធ្វើក​ការសាកសួរ និង​ប្រមូល​ភស្តុតាង យ៉ាង​យកចិត្តទុកដាក់ អស់​ជាច្រើន​ម៉ោង ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ប្រើ​វិធី លួច​បន្លំ​យកលុយ ពី​ភ្ញៀវ​នៅក្រៅ ប្រទេស​ពិតមែន ដោយ​ក្នុង​មួយ​លើក ចាប់ពី១០០ដុល្លា​ទៅ ៣០០ដុល្លា​អាមេរិក តាមរយះ​កំ​ព្យុះ​ទ័​រ ហើយ​ប្រើប្រាស់​ម៉ាស៊ីន​ឆូត​កាត​របស់​សណ្ឋាគារ លួច​យកលុយ​ពី​អតិថិជន មួយចំនួន​ជា ភ្ញៀវ​អន្តរជាតិ។

បន្ទាប់ពី​លួចបាន​រូបគេ បានធ្វើ​វិក័យប័ត្រ មក​កុហក​ខាង បុគ្គលិក​ផ្នែក​គណនេយ្យ ថា​ភ្ញៀវ​បាន​សុំ​ប្តូរ ជា​ប្រាក់​ឬ ចំណាយ​ថ្លៃ​ស្នាក់នៅផ្សេងៗ ដោយ​ប្រើ​វី​សា​កាត ចំនែក​ខាង​ស​ណ្ឋ​គារ មិនបាន​ចាប់អារម្មណ៍ ក៏​រក្សា​វិក័យប័ត្រ ទាំងនោះ​ទុក ដើម្បី​ទូទាត់​ជា មួយ​ធនាគារ​វិញ ចំណែក លុយ​សុទ្ធ ជនសង្ស័យ យក​ចាយវាយ​ផ្ទាល់ ខ្លួន​រហូតមកទល់ នឹង​ថ្ងៃ​ឃាត់ខ្លួន។

យោងតាម​បណ្តឹង របស់​តំណាង​ម្ចាស់ ស​ណ្ឋ​គារ​មកទល់ពេលនេះ បាន​រកឃើញថា ចំនួន​ទឹកប្រាក់​បាត់បង់ បាន​កើនឡើង រហូត​ជាង៥០០០ដុល្លា អា​មេ​រិច​ហើយ ប៉ុន្តែ​ជនសង្ស័យ ទទួលស្គាល់​ត្រឹមតែ​ចំនួន ៩៦១ ដុល្លា​ប៉ុណ្ណោះ ព្រោះ​គេ​បាន​សារភាពថា ធ្លាប់ធ្វើ​សកម្មភាព ទើបតែ​ចំនួន៦ដង​ប៉ុណ្ណោះ និង​លើកចុងក្រោយ គឺ​នៅ​ថ្ងៃទី១២ ខែឧសភា​ឆ្នាំ២០១៧ ៕SR129

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya