ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន៦នាក់ ជា​បន្តបន្ទាប់​ក្រោយពី​បាន​កែឆ្នៃ​អាវុធ​ខុសច្បាប់​និង​ជួញដូរ​គ្រឿងញៀន

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន៦នាក់ ជា​បន្តបន្ទាប់​ក្រោយពី​បាន​កែឆ្នៃ​អាវុធ​ខុសច្បាប់​និង​ជួញដូរ​គ្រឿងញៀន

ខេត្តបាត់ដំបង៖ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន៦នាក់​ជា​បន្តបន្ទាប់​ក្រោយពី​បាន​កែឆ្នៃ​អាវុធ​ខុសច្បាប់​និង​ជួញដូរ​គ្រឿងញៀន​ជាច្រើន​ខាំ កម្លាំង​ចុះបង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីការ​ចាប់ខ្លួន​ពីបទ​កែឆ្នៃ​អាវុធ​ខុសច្បាប់​និង​បក្សពួក​ចំនួន២នាក់​ទៀត​ឈ្មោះ ជា បូ​ណា ភេទ​ប្រុស អាយុ២០ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ ឈឿន រតនា ភេទ​ប្រុស អាយុ១៦ឆ្នាំ​ទាំងពីរ​នាក់​រស់នៅក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ខ​ណះ​បក្សពួក២នាក់​ខាងលើ​នាំយក​អាវុធ​ប្រភេទ​កា៥៩មួយ​ដើម​ប្រគល់អោយ​ទៅ​ឈ្មោះ នូវ សៅ​រ៉ា (ហៅ​ក្រឹ​ង)ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​នៅតាម​ផ្លូវ​ចំនុច​ភូមិ​អូរ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង។ ការឃាត់ខ្លួន​ជនសង្ស័យ៣នាក់​ខាងលើ​សមត្ថកិច្ច​ស្រាវជ្រាវ​បន្ត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ប្តី ប្រពន្ធ២នាក់​ទៀត​ពាក់​ព​ន្ធ័​បញ្ហា​គ្រឿងញៀន​ជាង៣ខាំ ការឃាត់ខ្លួន​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី២១ ខែឧសភា ត្រង់ចំនុច​ភូមិ​រំចេក៣ សង្កាត់​រត​នះ ក្រុង​បាត់ដំបង។ ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​រឹទ្ធ ដា​រ៉េត អាយុ២៤ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​សុទ្ធ វ​ណ្ណះ អាយុ១៦ឆ្នាំ​នៅ​ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម​ដែល​ស៊ីឈ្នួល​អោយឈ្មោះ​អ៊ូ នាំយក​ថ្នាំញៀន​ពី​ភ្នំពេញ​មក​ចែកចាយ​នៅក្នុង​ខេត្តបាត់ដំបង​រួមទាំង​បាន​រកឃើញ​នូវ​អាវុធ​កា៥៩មួយ​ដើម​បន្ថែមទៀត​និង​រថយន្ត១គ្រឿង​ផងដែរ។ ពាក់​ព​ន្ធ័​និង​អាវុធ​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ខាងដើម​កម្លាំង​បង្ការ​បង្ក្រាប​ដែល​ដឹកនាំ​ដោយ​លោក​ឈឿង គឹម​សុង បាន​ចុះ​ស្រាវជ្រាវ​បន្ត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែមទៀត​ជា​ប្រភពដើម​ដែល​ជួញដូរ​អាវុធ​ខុសច្បាប់​អោយ​ជន​ពាក់​ពន្ធ​ខាងលើ ជនសង្ស័យ​ចុងក្រោយ​ឈ្មោះ​កាន ដា​រ៉េត រស់នៅ​ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង ៕

IMG-20170522-WA0115 IMG-20170522-WA0116 IMG-20170522-WA0118

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya