ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី២២ឧសភា ឆ្នាំ២០១៧ ស្លាប់៤នាក់ និង​របួស ១៤នាក់

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី២២ឧសភា ឆ្នាំ២០១៧ ស្លាប់៤នាក់ និង​របួស ១៤នាក់

ភ្នំពេញៈ បើតាម​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី២២ ខែឧសភា​នេះ មាន​អ្នកស្លាប់ ៤នាក់ និង​របួសធ្ងន់ ១០នាក់ និង​របួសស្រាល ៤នាក់។

បើតាម​របាយការណ៍រ​បស់ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ទៀតថា ទិន្នន័យ​នេះ គិត​ចាប់ពី​វេលា​ម៉ោង២រសៀល​ថ្ងៃទី២១ ខែឧសភា ដល់​វេលា​ម៉ោង២រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដោយ​គ្រោះថ្នាក់​សម្រាប់​ថ្ងៃនេះ​កើតឡើង ១១លើក ក្នុងនោះ​មូលហេតុ​បណ្តាលមកពី​ល្បឿន​មាន​ចំនួន ១លើក បណ្តាល​ឲ្យ​ស្លាប់១នាក់, មិន​គោរព​សិទ្ធិ ៥លើក ស្លាប់ ១នាក់, មិន​ប្រកាន់​ស្តាំ ១លើក ស្លាប់ ១នាក់, ប្រជែង ១លើក, បត់​គ្រោះថ្នាក់ ១លើក, ស្រវឹង ១លើក និង​ងងុយដេក ១លើក ស្លាប់១នាក់៕

22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya