ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » នារី​វ័យក្មេង​ម្នាក់​រត់​ទៅសុំ​ការ​អន្តរា​មន៍​ពី​នគរបាល​ប៉ុស្តិ៍​ចោមចៅ បន្ទាប់ពី​លោក​ប្តី​ប្រើ​អំពើហិង្សា​ជា​ញឹកញាប់ ទាមទារ​រករឿង​តែ​លែងលះ

នារី​វ័យក្មេង​ម្នាក់​រត់​ទៅសុំ​ការ​អន្តរា​មន៍​ពី​នគរបាល​ប៉ុស្តិ៍​ចោមចៅ បន្ទាប់ពី​លោក​ប្តី​ប្រើ​អំពើហិង្សា​ជា​ញឹកញាប់ ទាមទារ​រករឿង​តែ​លែងលះ

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៤និង៥០នាទី​ល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នារី​វ័យក្មេង​ម្នាក់​រត់​ទៅសុំ​ការ​អន្តរា​មន៍​ពី​នគរបាល​ប៉ុស្តិ៍​ចោមចៅ បន្ទាប់ពី​លោក​ប្តី​ប្រើ​អំពើហិង្សា​ជា​ញឹកញាប់ ទាមទារ​រករឿង​តែ​លែងលះ ដូចជា​ជ្រុល​ហួសហេតុ​ពេក​ទៅហើយ ទើប​ទ្រាំលែងបាន ស្នើសុំ​ឲ្យ​នគរបាល​ជួយ ។

នារី​ខាងលើ​មានឈ្មោះ វ៉ាន់ ហួច  អាយុ២៣ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ ដ្នា​ក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ទឹកថ្លា  ឃុំ​ភា​រី​មានជ័យ ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពែ ។ ចំណែក​ភាគី​ខាង​ប្តី​មានឈ្មោះ ឈិន សុខ​អ៊ុ​ល អាយុ២៣ឆ្នាំ កម្មករ​រោងចក្រ  ។

នាង​ត្រូវបាន​ឪពុកម្តាយ​ផ្សំផ្គុំ​ឲ្យ​មាន​គូរ​ស្រករ ជាមួយ​បុរស​ខាងលើ​អស់​រយៈពេល៣ឆ្នាំ​កន្លងមកហើយ រហូតមកដល់​ពេលនេះ​មានកូន​ស្រី​ម្នាក់​ជា​ចំណង​ស្នេហ៍​នៃ​អាពាហ៍ពិពាហ៍ ។ ស្ត្រី​ដដែល​បន្តទៀតថា ចាប់តាំងពី​នាង​សរសៃ​ខ្ចី នៅក្នុង​អំឡុង​ថ្ងៃ ខែ​បុណ្យចូលឆ្នាំ​ខ្មែរ ស្រាប់តែ​លឺ​ប្តី​ទៅ​លួច​មាន​ស្រី​ថ្មី ដើរ​ចាកចេញបាត់ៗពី​ផ្ទះ មាន​ទាំង​វិច​បង្វិចខោអាវ​ទៅជា​មួយទៀត ពេល​ចូល​ផ្ទះម្តងៗតែងតែ​រករឿង គ្មាន​ហេតុផល ទាមទារ​រកតែ​លែងលះ ដោយសារ​អំណាច​នៃ​ការ​ង៉ុ​ប​ង៉ុ​ល​ជាមួយ​ស្រី​ផ្សេង សុខចិត្ត​ចោល​ប្រពន្ធ​កូន ៕

71640002

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya