ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញជនបរទេសម្នាក់ ដេកស្លាប់

ប្រទះឃើញជនបរទេសម្នាក់ ដេកស្លាប់

ខេត្តកំពត ៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្ន‌ាំ២០១៧ នៅក្នុងផ្ទះមួយកន្លែង ត្រង់ចំណុចផ្លូវចូលវត្តវាលពួច‌‌ ស្ថិតក្នុងអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុង‌កំពត ខេត្តកំពត‌។មានករណីស្លាប់ជនបរទេសម្នាក់ ត្រូវបានមិត្តស្រីជនរងគ្រោះ ប្រទះឃើញដេកស្លាប់

បុរសជនបរទេសម្នាក់នេះ ជានិច្ចកាលគេឃើញរូបគាត់ផឹកស្រវឹងរាលថ្ងៃ ជួនកាលគេឃើញរូបគាត់ ទិញទឹកគោជល់ លាយជាមួយអាកុលផឹកក៏មានដែរ។ ហើយត្រូវបានគេដឹងថារូបគាយមានមិត្តស្រីម្នាក់ ឧស្សាចេញចូលដូចប្តីប្រពន្ធ តែក្នុងរយៈប៉ុន្មាថ្ងៃចុងក្រោយនេះ គេមិនឃើញស្ត្រីរូបនោះចេញចូលទៀតឡើយ។

ក្រោយពីបានទទួលដំណឹងតាមរយៈមិត្តស្រីសាកសពកម្លាំងរបស់លោកនិងជំនាញដែលដឹកនាំលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដែលមានគ្រូពេទ្យពិនិត្យនិងធ្វើសកលវិច្ច័យរួចមកបានសណ្ឋានថា បុរស់ស្លាប់នេះជាជនជាតិអ៊ុយ‌ក្រែន ឈ្មោះ(‌GEOKII CHARKYIM)ភេទប្រុសអាយុ៤៥ឆ្នាំ កាន់លិខិតឆ្លងដែន(EE752560‌) ដែលមានសុពលភាពរហូតដល់ថ្ងៃទី០១ខែធ្នូរ ឆ្នាំ‌២០១៨ ការចូលមកកាន់ប្រទេសកម្ពុជាតាមច្រកព្រលានយន្តហោះភ្នំពេញ។

ដោយខាងមិត្តស្រីអាយុ៣៥ឆ្នាំជាជនជាតិរុស្សី រូបគាត់បានវិលត្រឡប់មកពីខេត្តព្រះសីហនុវិញ នៅវេលាម៉ោង៩និង០០នាទីថ្ងៃ២២‌ ខែឧសភា ឆ្នាំ‌២០១៧ ហើយបានរាយការណ៍ជូនសមត្ថកិច្ច ជាមួយគ្នានោះដែរ សមត្ថកិច្ចបានចុះមកដល់ភ្លាមៗផងដែរ។ ក្រោយមកខាងសមត្ថកិច្ចជំនាញលោកគ្រូពេទ្យបានពិនិត្យឃើញថាការស្លាប់នេះមិនមែនជាឃាតកម្មនោះឡើយ គឺស្លាប់ដោយសាដួលខ្លួនឯង ជាមួយគ្នានោះដែរ សមត្ថកិច្ចជំនាញ អះអាងថាបុរសរូបនេះមុននឹងដួលស្លាប់ប្រហែលជាស្រវឹងខ្លាំង ទើបបាត់បង់ស្មារតី ព្រមទាំងដួលបោកក្បាលទៅនឹងគេមទ្វារតែម្តង ទើបបានបណ្តាលស្លាប់យ៉ាងនេះ។ ភ្លាមៗនោះដែរ សមត្ថកិច្ចបានអោយមិត្តស្រីទំនាក់ទំនងទៅសាច់ញាតិតែមិនទាន់បានឆ្លើយតបនៅឡើយ។

ចំណែកសាកសពត្រូវបានកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ៕

18581854_1887120581562098_7405786735510919116_n 18582066_1887120548228768_8036778823504887716_n 18622502_1887120598228763_651012949367044017_n 18670858_1887120561562100_1707310092217908430_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya