រតនគិរី: នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខតូបលក់ឥវ៉ាន់ចាប់ហួយរបស់ឈ្មោះ ក្លោង ចំរើន ស្ថិតក្នុងភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវខេត្តរតនគិរី។
ករណីអំពើហិង្សាដោយចេតនាជនសង្ស័យយកកាំបិតកាប់ទៅលើជនរងគ្រោះពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទី១ ឈ្មោះ អូន អូរ ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជៀរជ័រ ត្រង់លើចិញ្ចើមខាងឆ្វេង មួយកាំបិត និងនៅលើគុម្ពត្រចៀកខាងឆ្វេង ចំនួនពីរកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត្តរតនគិរី។
ជនរងគ្រោះទី២ ឈ្មោះ ភឿន ឧត្តម ហៅ ឆែប ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករជៀរជ័រ រងរបួសស្រាល អ្នកទាំងពីរមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យនិងបក្សពួកមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងនគរបាលស្រុកបរកែវកំពុងស្រាវជ្រាវរកជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕