ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តសៀមរាប ៣នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តសៀមរាប ៣នាក់ ករណី​គ្រឿងញៀន

(សៀមរាប)៖ នៅ​រសៀល​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍ ក្រោម​ការបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការ ហ៊ូ វ៉ាន់​នី បាន​ចុះបង្ក្រាប​ករណី​ចាត់ចែង​ឲ្យ ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ ចំនុច​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

ជនសង្ស័យ០៣នាក់​រួមមាន៖ ទី១-ឈ្មោះ វ៉ាន់ សុ​ប៊ុន អាយុ២៤ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប (ចាត់ចែង)និង​មាន​សារធាតុ​ញៀន ក្នុង​ខ្លួន ទី២-ឈ្មោះ ឡាយ លេន អាយុ២៣ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ភ្នំ​ដី ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (ចាត់ចែង)និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង​ទី៣-ឈ្មោះ ឃឿ​ម ធ អាយុ២៤ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​តា​ចេក សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប(ចាត់ចែង)និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya