បន្ទាយមានជ័យ: កាលពីថ្ងៃទី១៦ តុលា ដោយសាររងឥទ្ធិពលនៃព្យុះណារី ជាព្យុះមកពីសមុទ្រចិនខាងត្បូងនោះ។ គេមានការបារម្ភថា ភ្លៀងជាថ្មីនេះ នឹងធ្វើឲ្យទឹកជំនន់ ក្នុងខេត្តនេះ ឡើងកម្ពស់វិញខ្លះ បន្ទាប់ពីវាបានស្រកច្រើនហើយនោះ។
ភ្លៀងក៏នាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របររកស៊ី និងធ្វើការ របស់មន្ត្រីរដ្ឋ, អង្គការ ក្រុមហ៊ុន និងឯកជន។ ការធ្វើដំណើរលើផ្លូវមួយចំនួន ដែលទើបបានដំណើរការខ្លះៗនោះ អាចនឹងត្រូវកកស្ទះជាថ្មី។ ឯដំណាំស្រូវ ដំឡូងមី និងដំណាំដទៃទៀត ព្រមទាំងសត្វចិញ្ចឹម ទទួលរងផលប៉ះពាល់សារជាថ្មីដែរ៕ សម្បត្តិ សីហា
» ព័ត៌មានជាតិ » បន្ទាយមានជ័យ ទទួលភ្លៀងធ្លាក់ ដោយឥទ្ធិពលព្យុះណារី