ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​អាយុ១៣ឆ្នាំ​ម្នាក់​កំពុង​សាក​ថ្ម​ទូរស័ព្ទ​បណ្តើរ​ដោត​កាស​ស្តាប់​បទ​ចំរៀង​បណ្តើរ​បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​រងរបួស​ធ្ងន់ធ្ងរ

ក្មេងប្រុស​អាយុ១៣ឆ្នាំ​ម្នាក់​កំពុង​សាក​ថ្ម​ទូរស័ព្ទ​បណ្តើរ​ដោត​កាស​ស្តាប់​បទ​ចំរៀង​បណ្តើរ​បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​រងរបួស​ធ្ងន់ធ្ងរ

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើល បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩និង៤០នាទី​ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ​ត្រង់ចំណុច​តូប​លក់​បាយ មុខ​រោងចក្រ​កាត់ដេរ មួយកន្លែង យីហោ (ព្រី​ន​ឆ​យ) នៅតាម​បណ្តោយ​ផ្លូវ​លេខ៥៩៨ ក្រុម៨ ភូមិខ(១) សង្កាត់​ច្រាំ​ចំរេះ២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ណៃ សំណាង អាយុ ១៣ឆ្នាំ មុខរបរ ជា​សិស្ស​ថ្នាក់​ទី៦ នៅ​សាលា​វិទ្យាល័យ ជា ស៊ីម​ចំរើន​រដ្ឋ ស្នាក់នៅ​នៅតាម​បណ្តោយ​ផ្លូវ​លេខ៥៩៨ ក្រុម៨ ភូមិខ(១) សង្កាត់​ច្រាំ​ចំរេះ២ ខណ្ឌឫស្សីកែវ។

នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ក្មេងរងគ្រោះ​យក​ឆ្នាំង​សាក​ទូរស័ព្ទ​មក​ដោត​ចូលក្នុង​ព្រី​ភ្លើង រួច​យក​ខ្សែ​រសាក​ថ្ម​ដោត​បញ្ចូល​ទូរស័ព្ទ​ម៉ាក សាំ​ស៊ុ​ង រួច​ក៏​យក​កាស​ដោត​ចូលទៅ​ទូរស័ព្ទ​ហើយ​បើក​បទ​ចំរៀង​ស្តាប់​បណ្តើរ​បណ្តាល​ឲ្យ​ចរន្តអគ្គិសនី​ឆ្លង​ឆក់​ប្រកាច់​សន្លប់​ស្តូកស្តឹង​ចេញឈាម​តាម​ម៉ាត់។ ភ្លាមៗនោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ​ជួយ​សែង​យកទៅ​កប់​ក្នុង​គំនរ​ដីខ្សាច់​រយៈពេល​កន្លះ​ម៉ោង នៅតែ​មិនដឹង​ខ្លួន​ក៏បាន​ហៅ​រឺ​ម៉ក​ម៉ូតូ​កង់​បី​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន ៕1 2 3

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya