ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កើតឡើង ប្រទះឃើញ​ម៉ូតូ​ម៉ាក ហុងដា​ស្គូ​ពី មួយគ្រឿង ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ យកមក​ប្លុង​ចោល

ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កើតឡើង ប្រទះឃើញ​ម៉ូតូ​ម៉ាក ហុងដា​ស្គូ​ពី មួយគ្រឿង ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ យកមក​ប្លុង​ចោល

ភ្នំពេញ: កាលពី​ម៉ោង១១ព្រឹក ថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៧ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រា​ជនី​ភ្នំពេញ លុះ​ក្រោយមក​ទើប​ស្រាវជ្រាវ​ដឹងថា ម៉ូតូ​នេះ​ជា​ម៉ូតូ​ជនរងគ្រោះ​ម្នាក់​ដែល​ក្រុមចោរ៤នាក់ ភ្ជង់​ប្លន់​កាលពី​យប់​មិនបាន​សម្រេច​គ្រា​ដែល​ជនរងគ្រោះ​ភ័យ​ពេក​ជិះ​គេចខ្លួន​យក​ម៉ូតូ​ផ្តួល​ចោល​ក្នុង​ក​ម្ពោ​ត​ព្រៃ​ហើយ​ហែល​ទឹក​ឆ្លងទៅ​ត្រើយម្ខាង​បាត់។

ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ប្រទះឃើញ​នោះ ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1Q-5653 ដោយ​ឃើញ​នៅក្នុង​វាល​ត្រែង​មួយកន្លែង ដោយ​ពុំ​ឃើញ​មាន​ម្ចាស់​នោះឡើយ​ហើយ ដោយមាន​ការសង្ស័យ ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​ន​នគរបាល​មូលដ្ឋាន​តែម្តង។

បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រួចមក សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ជើងឯក បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​ទើប​ដឹងថា ជា​ម៉ូតូ​ជនរងគ្រោះ​ឈ្មោះ សុខ គា ភេទ​ប្រុស អាយុ២៣ឆ្នាំ មក​អះអាងថា​ម៉ូតូ​នេះ​ជា​ម៉ូតូ​របស់ ខ្លួន​ដែល​ត្រូវ​ចោរ៤នាក់​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​និង​ស្លាក​លេខ​ពីរ​គ្រឿង​មក​ជិត​រួច​យក​កាំភ្លើងខ្លី​មួយ​ដើម​ភ្ជង់​ប្លន់​កាលពី​យប់។

ករណីនេះ​កើតឡើង​នៅ​អំឡុង​ម៉ោង១រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ខាងលើ​គ្រា​ដែល​ខ្លួន​ជិះ​ម៉ូតូ​តែ ម្នាក់ឯង​ត្រឡប់ទៅផ្ទះ។ ពេលនោះ​ខ្លួន​ភ័យ​ពេក ក៏​បន្ថែម​ល្បឿន​ទៅមុខ​រួច​ឃើញ​មានព្រៃ​មួយ នៅក្បែរនោះ​ងងឹតឈឹង​ក៏​ជិះ​ម៉ូតូ​ចូល​រួច​ពន្លត់​ម៉ាស៊ីន​ផ្តួល​ម៉ូតូ​ចោល​ក្នុងព្រៃ​រត់គេច​ទៅ​ហែល​ឆ្លង​អូរ មួយ​ទៅ​ត្រើយម្ខាង​គេច​ពី​ក្រុមចោរ។ បន្ទាប់មក​គាត់​ឮ​សំឡេង​ម៉ូតូ​ត្រូវ​ក្រុមចោរ​បញ្ឆេះ​ជិះ​ចេញទៅ​បាត់ ទើប​អស់​សង្ឃឹមថា​ម៉ូតូ​របស់ខ្លួន​ត្រូវ​ចោរ​ជិះ​យកទៅ​បាត់​ហើយ​ទើប​មិនទាន់​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រក តែ​ដឹងអី​ថា ម៉ូតូ​របស់គាត់​នៅ​ដួល​ក្នុងព្រៃ​រហូត​ប្រជាពលរដ្ឋ​ឃើញ​បង្ក​ការភ្ញាក់ផ្អើល​បែបនេះ​ឡើយ ៕unnamed-file-13

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya