ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ បានបញ្ជូនជនជាតិចិនម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ដោយជាប់សង្ស័យពាក់ពន្ធថា បានអុកឡុក និងគំរាមទារប្រាក់ពីអតីត:សង្សារ ។
ជនសង្ស័យឈ្មោះ ZHU HONG YU ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរជាអ្នកជំនួញ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើមហេតុបណ្តាលឲ្យមានការចាប់ខ្លួន ជាតិចិនរូបនោះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ជនសង្ស័យធ្លាប់មានសង្សារម្នាក់ ជាអាជីវករលក់ដូរនៅក្នុងផ្សារទួលទំពូង ។
ក្រោយមកពួកគេទាំងពីរនាក់មានភាពរកាំរកុះ ក៏បានបែកបាក់គ្នា ហើយខាងស្រី គឺឈប់ទាក់ទងខាងប្រុស តែខាងប្រុស នៅតែ ព្យាយាម មកអុកឡុកខាងស្រីនៅតូបលក់ដូរ ជាញឹកញាប់ ។
ពេលជនសង្ស័យទៅអុកឡុកអតីត:សង្សារម្តងៗ តែងតែគំរាមទារប្រាក់ពី១ម៉ឺនដុល្លារទៅ២ម៉ឺនដុល្លារអាមេរិក ដោយទ្រាំ និងការអុកឡុក គំរាមទារប្រាក់នោះលែងបាន ស្ត្រីជាសង្សារសម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យចាប់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕