កណ្ដាលៈ កាលពីវេលាម៉ោង៤និង២០នាទី ថ្ងៃទី២១ ខែឩសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២១A ភូមិសិត្បូ ឃុំសិត្បូស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះ ទី១ឈ្មោះ ឃៀង សុខឃា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(ស្លាប់នៅនិងកន្លែងកើតហេតុ) មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តា បានបើកបរម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CF-2896 ធ្វើដំណើរពីជើងមកត្បូង លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយ និងម៉ូតូ១គ្រឿងទៀតម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CI-2263 បើកបរដោយឈ្មោះ យ៉យ ណៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តព្រៃវែង (រងរបួសធ្ងន់) បច្ចុប្បន្នស្នាក់នៅភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ម្នាក់ប្រុស និងរងរបួសធ្ងន់ម្នាក់ប្រុស និងខូចខាតម៉ូតូចំនួន២គ្រឿងធ្ងន់ ៕