ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ទិវា​ជីវចម្រុះ​អន្តរជាតិ២០ ឧសភា ឆ្នាំ២០១៧ ជា​លើកដំបូង នៅ​ខេត្តមណ្ឌលគិរី ក្រោម​ប្រធានបទ (ជីវៈចម្រុះ និង​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព)

ទិវា​ជីវចម្រុះ​អន្តរជាតិ២០ ឧសភា ឆ្នាំ២០១៧ ជា​លើកដំបូង នៅ​ខេត្តមណ្ឌលគិរី ក្រោម​ប្រធានបទ (ជីវៈចម្រុះ និង​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព)

ខេត្តមណ្ឌលគិរី ៖ មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ប្រមាណ​ជា ៤៥០នាក់ បាន​ចូលរួម​ប្រារព្ធ​ទិវា​ជីវចម្រុះ​អន្តរជាតិ ២០ ឧសភា ឆ្នាំ២០១៧ ក្រោម​ប្រធានបទ(ជីវៈចម្រុះ និង​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព)ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន​អោយបាន​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​ជីវៈចម្រុះ និង​ទំនាក់ទំនង​រវាង​ជីវៈចម្រុះ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម លី សា​មិ សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង​ខេត្តមណ្ឌលគិរី ពិ​ថី​នេះ​បាន​រៀបចំឡើង​នៅ​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១។ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង​ខេត្ត បាន​លើកឡើងថា ខេត្តមណ្ឌលគិរី ជា​បំ​បន់​ទេសភាព ដើរ​តូ​យ៉ាងសំខាន់​ក្នុង​ការជួយ​ទំនាក់ទំនង​រវាង​មនុស្ស និង​ធម្មជាតិ ព្រមទាំង​ផ្តល់នូវ​លក្ខណៈពិសេស ផ្នែក​សោ​ភ័​ណ្ឌ​ភាព​ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និង​ជីវចម្រុះ​សំបូរបែប ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត ឯកឧត្តម អភិបាលរង​ខេត្ត បាន​ជម្រុញ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​ការពារ​តំបន់​ធនធានធម្មជាតិ​នេះ​អោយបាន​ល្អប្រសើរ​បន្ថែម​ទៀត ព្រោះ​កិច្ចការ​ការពារ​បរិស្ថាន និង​អភិរក្ស​ជីវចម្រុះ​នេះ វា​ពុំមែន​អាស្រ័យ​តែ​ទៅលើ​ក្រសួងបរិស្ថាន​តែមួយ​នោះទេ គឺ​វា​អាស្រ័យទៅលើ​ឆន្ទៈ​នយោបាយ នយោបាយ​គ្រប់គ្រង ការស្រាវជ្រាវ ការអភិវឌ្ឍន៍ ការកសាង និង​ការអនុវត្ត​មូលដ្ឋាន​ច្បាប់ ព្រមទាំង​មានការ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ផងដែរ។ បើតាម​ការលើកឡើងរ​បស់​ប្រធាន​មន្ទី​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ​គ៌ បានអោយដឹងថា មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី មន្ទីរ​អង្គភាព អង្គការ​ជាតិ-អន្តរជាតិ និង​វិស័យ​ឯកជន បាន​ប្រារព្ធ​ទិវា​វ​ចម្រុះ​អន្តរជាតិ ២០ ឧសភា ឆ្នាំ២០១៧នេះ​ឡើងជា​លើក​ទី១សម្រាប់​ខេត្ត មណ្ឌលគិរី ថែមទាំង​ដាំ​កូនឈើ​ជាង២០០ដើម ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី ហើយ​កូនឈើ ទាំងនោះ​ជា​ប្រភេទ​កូន​ក្រញូង ដើម្បី​ធ្វើការ​ឆ្លុះបញ្ចាំង អំពី​ការយល់ដឹង​ពី​គុណ​តម្លៃ​ដ៏​ធំធេង នៃ​ធនធាន​ជីវៈចម្រុះ ដែល​បាន​នឹង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ធានា​ជួយ​នូវ​លំនឹង​របស់​បរិស្ថាន​ធម្មជាតិ ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ផ្តល់​ប្រភព​ថាមពល ទីជម្រក និង​ម្ហូបអាហារ​ប្រចាំថ្ងៃ សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន ព្រមទាំង​ផ្តល់​តម្លៃ​ផ្នែក​សង្គម​វប្បធម៌ និង​សារៈប្រយោជន៍ផ្សេងៗយ៉ាងច្រើន​ទៀត៕18641420_1293780647409492_1848481435_o 18641932_1293780630742827_1348719744_o 18642044_1293780574076166_1720790616_o 18674898_1293780600742830_1593925802_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya