ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» សុខភាព និង​សម្រស់ » ជំងឺ​ឈើ​ភ្នែក​កំពុង​វាយលុក​ប្រជាពលរដ្ឋ​ខ្មែរ ខណៈ​ក្រសួងសុខាភិបាល​កម្ពុជា អំពាវនាវ​មានការ​ប្រុងប្រយ័ត្ន​

ជំងឺ​ឈើ​ភ្នែក​កំពុង​វាយលុក​ប្រជាពលរដ្ឋ​ខ្មែរ ខណៈ​ក្រសួងសុខាភិបាល​កម្ពុជា អំពាវនាវ​មានការ​ប្រុងប្រយ័ត្ន​

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង សុខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​រក្សា អនាម័យ​ចំពោះ ជំងឺ ភ្នែក​ក្រហម​ដែល​កំពុង តែ​កើត​មាននៅ​កម្ពុជា​។​
​លោក ម៉ម ប៊ុនហេង បាន​មាន​ប្រសា​ន៍​ថា ជំងឺភ្នែកក្រហម (​ឈឺភ្នែក​) នេះ​មិនមែនជា ប្រភេទ​ជំងឺ ធ្ងន់ធ្ងរ​នោះទេ ពោលគឺ​ជំងឺ​នេះ ជា​ជំងឺឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស​ម្នាក់ទៀត​ដែល​ខ្វះ អនាម័យ ជំងឺ​នេះ បើ​កើតមាន​វា​អត់​ធ្ងន់ធ្ងរ ទេ​តែ​ពី​សបា្ដហ៍​វា និង​បាត់​ទៅវិញ​។ ប៉ុន្តែ​មិនមែន​ថា​អត់​ធ្ងន់ធ្ងរ យើង​មិន​រក្សា អនាម័យ​នោះទេ គឺ​ត្រូវតែ​រក្សា អនាម័យ មួយថ្ងៃ​ហោចណាស់​ក៏ត្រូវ​លាង ដៃ​ឲ្យ​បាន​ច្រើនដង​ដែរ ហើយ​អ្នកសារព័ត៌មាន ជួយ​ផ្សព្វផ្សាយ​ជុំវិញ បញ្ហា​នេះ​ផង​។​
​លោក​បន្តថា «​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ប្រឈម បញ្ហា​ជំងឺភ្នែកក្រហម ” ខ្ញុំ​ទទួលបាន​ព័ត៌មាន​ពី មន្ត្រី​ថ្នាក់ក្រោម ជំងឺភ្នែកក្រហម កើតមាន​ច្រើន​»​។​
​ការលើកឡើង​របស់លោក ម៉ម ប៊ុនហេង ដូចនេះ នៅក្នុង​សិក្ខាសាលា ស្ដីពី​ការអនុវត្ត​មាត្រា ៥,៣ នៃ​អនុសញ្ញា​ស្ដីពី​ការ ត្រួតពិនិត្យ​ថ្នាំជក់​របស់ អង្គការ​សុខភាព​ពិភពលោក នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ​។​
​សូមបញ្ជាក់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ជំងឺភ្នែកក្រហម​បាននិងកំពុង​កើតមាន ជាច្រើន​នាក់​នៅលើ​ប្រជាពលរដ្ឋ​កម្ពុជា​យើ ក្នុងនោះ​រួមមាន កុមារ​តូចៗ មនុស្ស​ចាស់ និង​ជំទង់​ជាដើម ថែមទាំង​ខ្ញុំបាទ​អ្នក​បង្ហោះ​វើ​ប​សាយ​អរិយធម៌ ក៏មាន​ជំងឺ​នេះដែរ​ត្រូវ​ជិត​ជា​ហើយ​ក្នុងអំឡុងពេល​ជិត​២​សប្តាហ៍​នេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya