ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​និស្សិត​ច្បាប់ ម្នាក់​ស្លាប់

ឡាន​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​និស្សិត​ច្បាប់ ម្នាក់​ស្លាប់

ភ្នំពេញ ៖ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នេះ នៅ មុខ ផ្ទះ លេខ ២៣៣ ផ្លូវ លេខ ២៧១ ក្នុង សង្កាត់ ទួល ទំពូង ទី ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ និស្សិត​ច្បាប់​ម្នាក់​បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ខណៈ​កំពុង​ជិះ​ម៉ូតូ មេឃ​កំពុង​ធ្លាក់ភ្លៀង​ផង​នោះ ស្រាប់​តែមាន រថយន្ត​មួយគ្រឿង មិន ចាំ ម៉ាក បាន បើក មក​បុក​ពីក្រោយ​ហើយ កៀរ រ ផ្ទប់ បណ្តាល ឱ្យ ដួល បោក ក្បាល ទៅ នឹង របាំង ថ្ម ពុះ ចែក ទ្រូ វ ផ្លូវ រួច បើក រត់គេច ខ្លួន បាត់ ស្រមោល ។

យុវជន រង គ្រោះ មានឈ្មោះ ផេង សិរី បណ្ឌិត អាយុ ២៤ ឆ្នាំ និស្សិត ច្បាប់ ឆ្នាំ ទី ៤ ស្នាក់ នៅផ្ទះ ជួល ក្នុង សង្កាត់ ស្ទឹង មាន ជ័យ ខណ្ឌមានជ័យ មានស្រុក កំណើត នៅ ភូមិ ថ្កុ ល ឃុំ ត្រើយ ស្លា ស្រុក ស្អាង ខេត្តកណ្តាល ។

មុន ពេល កើតហេតុ យុវជន រង គ្រោះ បាន​ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក C125 ពណ៌ ខ្មៅ ពាក់ ស្លាក លេខ កណ្តាល 1I-1312 តែ ម្នាក់ឯង ដោយ មាន ដឹក អង្ករ មួយ កំណាត់ បាវ ពីក្រោយ ទៀត ក្នុង គោលបំណង សំដៅ ទៅ កាន់ ផ្ទះ ជួល របស់ ខ្លួន នៅ ឯ ស្ទឹង មាន ជ័យ នោះ ។ តាម ប្រភព ដដែល បាន ប្រាប់ បន្ត ទៀត ថា លុះ មក ដល់ ចំណុច កើតហេតុ ខាងលើ ក៏ ស្រាប់តែ មាន រថយន្ត មិន ស្គាល់ ម៉ាក មួយ គ្រឿង បើក មក ពីក្រោយ និង កៀរ បណ្តាល ឱ្យ ដួល និង បោក ក្បាល ទៅ លើ រនាំង ពុះ ចែក ទ្រូងផ្លូវ បណ្តាល ឱ្យ ស្លាប់ ទាំង មេឃ កំពុង មាន ភ្លៀង ធ្លាក់ ហើយ អូស បាវ អង្ករ កំពប់ ពេញ ផ្លូវ ផង ដែរ រួច បើក រត់គេចខ្លួន​បាត់ស្រមោល ៕1 2 3

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya