ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ រួច​បម្រុង​បើក​គេច​ពី​ការទទួលខុសត្រូវ ជ្រុល​ទៅបុក​ទ្រូងផ្លូវ បាក់​អស់៥កង់

ឡាន​បុក​ម៉ូតូ រួច​បម្រុង​បើក​គេច​ពី​ការទទួលខុសត្រូវ ជ្រុល​ទៅបុក​ទ្រូងផ្លូវ បាក់​អស់៥កង់

ភ្នំពេញៈ ហេតុ​កាណ៍​នេះ កើតឡើង នៅវេលា​ម៉ោង១២និង១៧នាទី​ឈានចូល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅតាម​បណ្ដោយ​ផ្លូវ២៧១ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ ឃាត់​ឃើញ​បុរស​ម្នាក់​បើករថយន្ដ​សេរី​ទំនើប​មួយគ្រឿង​ម៉ាក Tundra ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ០២ ២-៨១៦៨ ជិះ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង រួច​ព្យាយាម​បត​រថយន្ដ​ក៏​ជ្រុល​ទៅ​កៀរ​ម៉ូតូ​គាត់ ដែល​ជិះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសទិស​គ្នា រួច​រថយន្ត​បង្ក​មិន​ឈប់​ទទួលខុសត្រូវ​ទេ ក៏​ព្យាយាម​បើក​រត់គេច​មិនទាន់បាន​ប៉ុន្មាន​ផង ក៏​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ខូចខាត​អស់​ចំនួន៥កង់ ទើប​រថយន្ត​ទៅមុខ​លែងរួច តែ​សំណាង​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់។

ក្រោយពេល​កើតហេតុ​ជនបង្ក​បាន​សង​សំណង​ទៅ​ជនរងគ្រោះ ដែលជា​ម្ចាស់​ម៉ូតូ​tuday ។ ចំ​ណែ​ច​រថយន្ដ ត្រូវបាន​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍​វាស់វែង​យកទៅ​រក្សាទុក ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕

70565403 70565404 70565405

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya