ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់​រងរបួស

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់​រងរបួស

(ភ្នំពេញ)៖កាលពី​រសៀល​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​ដឹក​ថ្ម​បាន​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗនិង​ម្នាក់ទៀត​រងរបួស ខណៈ​អ្នកជិះ​ម៉ូតូ បំណង​ឆ្លងផ្លូវ ហើយ​ត្រូវ​រថយន្ត​ដឹក​ថ្ម​បុក​អូស​ជាង២០ម៉ែត្រ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៣ ស្ថិតនៅ​ចំណុច​ភូម​សាស្ត្រ​ស្ពាន​ទឹកថ្លា សង្កាត់ ក្រាំង​ពង្រ ខណ្ឌដង្កោ  ។
គ្រោះថ្នាក់​ចរាចរ​នេះ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ថ្ម​ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-1668 បើកបរ​ដោយ​បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1O-1691 ដែល​បើកបរ​ពី​កើ​តទៅ​លិច​បម្រុង​នឹង​ឆ្លងផ្លូវ​ត្រូវបាន​រថយន្ត​ដឹក​ថ្ម​បុក​ពេញទំហឹង​អូស​ប្រហែល២០ម៉ែត្រ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស ។

ជនរងគ្រោះ​ទាំងពីរ​នាក់​ទី១-ឈ្មោះ ពេទ្យ កុសល អាយុ៣៨ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ត្របែក ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង (ស្លាប់) និង​ទី២-ឈ្មោះ ខាត់ ឡុង អាយុ២៥ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ រងរបួស ។ ភ្លាមៗនោះដែរ​នគរបាល​ចរាច​រណ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​នឹង​បាន​វាស់វែង និង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ដោះស្រាយ​ទៅតាម​ច្បាប់៕

11223ff5-03a2-4303-a1bf-e0bfef8a92fd b42e5a32-f9c3-41ad-8d7f-0d3cf2649b78 e5c2925d-cfa9-4a39-94b1-85c5844fd7d3 ScreenShot908

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya