ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » មានរឿង​អី​គឺ​រត់ចោល​សំឡាញ់​ខ្ញុំ​ហើយ ឃើញ​អត់​យក​ខ្ញុំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ទៀត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

មានរឿង​អី​គឺ​រត់ចោល​សំឡាញ់​ខ្ញុំ​ហើយ ឃើញ​អត់​យក​ខ្ញុំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ទៀត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

កណ្ដាល៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា ម៉ោង៦ និង៣០នាទី យប់​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅតាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ៨ ចន្លោះ​គីឡូ ម៉ែត្រ​លេខ៣៨-៣៩ ស្ថិតក្នុង​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​Honda ធន់C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CV-6564 បើកបរ​ដោយ​ឈ្មោះ ចំរើន ផានី ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល បើក​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង អ្នករួមដំណើរ ម្នាក់​ឈ្មោះ និ​ន វណ្ណ ភេទ​ប្រុស អាយុ២២ឆ្នាំ នៅ​ភូមិ-ឃុំ​ជាមួយគ្នា លុះដល់​ចំណុច កើតហេតុ​ខាងលើ ត្រូវបាន​រថយន្ត​មួយគ្រឿង បើក​បុក (ក្រោយ​កើតហេតុ បើករថយន្ត គេចខ្លួនបាត់) បើក​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​ឈ្មោះ ចំរើន ផានី ស្លាប់ ។ ក្រោយ​កើតហេតុ សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ប្រគ​លើ​ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី រីឯ​ជនរងគ្រោះ មាន​របួសធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ ដឹក​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ ។ ចំណែក​ម៉ូតូ ត្រូវ​សមត្ថកិច្ច យកមក​រក្សាទុក នៅ​ប៉ុស្តិ៍​វិហារ​សួ​គិ៍​តែម្តង ។ ករណីនេះ កម្លាំង​ជំនាញ បន្ត​ស្រាវជ្រាវ​រក​រថយន្ត អនុវត្តន៍​តាម​នីតិវិធី៕1 1160 1161 18620203_2285027295055611_8691131561633910435_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya