ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ដើម្បី​សង្សារ​ហ៊ាន​បោក​យក​ម៉ូតូ​ទៅ​បញ្ចាំ សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​កំពង់ចាម​ ​

ដើម្បី​សង្សារ​ហ៊ាន​បោក​យក​ម៉ូតូ​ទៅ​បញ្ចាំ សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​កំពង់ចាម​ ​

កំពង់ចាម ៖​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ ២០១៣ នៅក្នុង​ភូមិ​ឱ​ម៉ា​ល់ ឃុំ​-​ស្រុក បាធាយ ពីបទ​រំលោភ​លើ​សេចក្ដី​ទុក(​ឆបោក​) ។​
បុរស​ម្នាក់​មាន​ភក្ដី​ស្នេហ៍ ហេតុតែ​ស្រឡាញ់​សង្សារ​ពេក និង​ចង់ឱ្យ​ឈប់​ធ្វើជា​នារី​បម្រើភ្ញៀវ​នៅ ហាង​ខារ៉ាអូខេក៏បាន​ទៅ​បោក​ម៉ូតូ​គេ​នៅ ខេត្ដ​ស្វាយរៀង យកមក​បញ្ចាំ​បាន​ប្រាក់ ៣០០​ដុល្លារ យកទៅ​លោះ​សង្សារ​ជានា​រី ខារ៉ាអូខេ យីហោ​ស្ទឹង​សង្កែ នៅ​ក្រុង​ស្វាយ រៀង រួចហើយ​ពួកគេ​ក៏បាន​នាំគ្នា​រត់គេច មក​សំងំ​លាក់ខ្លួន​នៅ​ស្រុក​បាធាយ ខេត្ដ​កំពង់ចាម រួមរស់​ជាមួយគ្នា​ធ្វើ​ព្រងើយ​។
អធិការនគរបាល ស្រុក​បាធាយ លោក សំ ណា​ល់ បានឱ្យដឹងថា ជនសង្ស័យ​ឆបោក  ម៉ូតូ​គេ​ខាងលើនេះ​មានឈ្មោះ ប៊ូ ធី ភេទ ប្រុស អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ឈើកាច់ ឃុំ​រោងដំរី ស្រុក​ភ្នំ ខេត្ដ ព្រៃវែង និង​នារី​ជា​សង្សារ​មានឈ្មោះ ឆូ​យ ម៉ាញ់ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ចាប់ខ្លួន​ខាងលើ ។​
​នៅ​ចំពោះមុខ​សមត្ថ កិច្ច ជនសង្ស័យ ឈ្មោះ ប៊ូ ធី បាន​ឆ្លើយ​សារភាពថា ខ្លួន ពិតជា​បាន​បោក​ម៉ូតូ​គេ​យកមក​បញ្ចាំ​បាន ប្រាក់​៣០០​ដុល្លារ ដើម្បី​យកមក​លោះ សង្សារ​ខ្លួន​ពិតប្រាកដ​មេន ព្រោះ​ខ្លួន អាណិត​និង​ស្រឡាញ់​នាង​ខ្លាំងពេក ។​
​ទាក់ទិន​នឹង​ករណី នេះ លោក​អធិការ សំ ណា​ល់ បានឱ្យដឹងថា ជនសង្ស័យ​ត្រូវ បាន​ត្រូវ​បានប្រគល់​ខ្លួន​ទៅឱ្យ​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់រោទិ៍ ខេត្ដ​ស្វាយរៀង ដើម្បី​អនុវត្ដ​ន៍​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya