ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជនជាតិ​វៀតណាម៧នាក់ បញ្ជូនមក​សាលាដំបូង​ខេត្ត ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់

ជនជាតិ​វៀតណាម៧នាក់ បញ្ជូនមក​សាលាដំបូង​ខេត្ត ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់

ខេត្តស្វាយរៀង ៖ កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ពាក់​ព​ន្ធ័​នឹង​ករណី​ចាប់​ឃុំឃាំង និង បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ នៅ​ក្រុង​បាវិត និង​បាន​រំដោះ ជនរងគ្រោះ​បាន១៣នាក់ ។

ពាក់​ព​ន្ធ័​នឹង​ករណី​នេះដែរ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន ៖

១ ឈ្មោះ ត្រឹង មិញ​ហៀ​ប   អាយុ២៣ឆ្នាំ ជនជាតិ​វៀតណាម មានមុខ​របរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​លេខ១ ឃុំ​មី​កុង ស្រុក​តឹង​បៀម ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។

២ ឈ្មោះ ង្វៀន  បែ​ថាវ ភេទ​ប្រុស  អាយុ២៨ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ  មាន​ទី​លំ​ភូមិ​សឹក​បាយ ឃុំ​តឹង​ជុង ស្រុក​តឹង​បៀ​ន ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។

៣ ឈ្មោះ ហ្វា​ម  វឹក​ថា​យ ភេទ​ប្រុស អាយុ៣១ឆ្នាំ ជនជាតិ​វៀតណាម  មុខរបរ​កសិករ  មាន​ទីលំនៅ​ភូមិ​បុ​ង​ចាង  ឃុំ​ថា​ន់​ឌឹ​ក ស្រុក​ក​យូវ  ខេត្ត​តៃនិញ ប្រទេស​វៀតណាម

៤ ឈ្មោះ ផាម  ញឹក​ទ្រឿ​ង ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សូ​ម៉ា ឃុំ​ទ្រឿ​ង ត្រាច់ ស្រុក​ក្រយូវ ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។

៥ ឈ្មោះ ង្វៀន ចូ​វ​វ៉ា​យ​ញី ភេទ​ប្រុស អាយុ២៨ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បុ​ិ​ញ​ទ្រុង ឃុំ​ញឹ​ង​ថា​ញ់​ទ្រុង ស្រុក​តឹង​អាន ខេត្ត​ឡុង​អាង ប្រទេស​វៀតណាម ។

៦ ឈ្មោះ ង្វៀន   កុង​មី ភេទ​ប្រុស  អាយុ៥៤ឆ្នាំ មាន​មុខរបរ​លក់ដូ​រ មាន​ទីលំនៅ​ភូមិ​តឹង​បៀ​ន ឃុំ​តឹង​បៀ​ន​ស្រុក​តឹង បៀ​ន ខេ​ង្ត​តៃនិញ​ប្រទេស​វៀតណាម  និង​ទី៧ ឈ្មោះ ខាន់  យី  ភេទ​ប្រុស អាយុ៣៥ឆ្នាំ មានមុខ​របរ​ចងកា​រ​ប្រាក់ នៅក្នុង​កាស៊ីណូ​ពិភពថ្មី ទីលំនៅ​ភូមិ​ថា​ន់​ឌឹ​ក ឃុំ​បុ​ង​ចាង ស្រុក​ក្រយូវ ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។

ប្រភព​បន្តថា កាល​នៅវេលា​ម៉ោង១៨និង៣០នាទី​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំង​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ស្រី  វុត្ថា  មេបញ្ជាការរង ទទួល​ការងារ​យុត្តិធម៌  ក្រោម​បញ្ជា​ផ្ទាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ  វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង និង​មានការ​ចូលរួម​សម្របសម្រួល​ពី លោក​គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បានធ្វើ​ប្រតិបត្តិការ បង្ក្រាប ករណី​ចាប់​ឃុំឃាំង និង បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​នៅ​ក្នង​កា​សុ​ី​ណូ​ពិភពថ្មី ស្ថិត​ក្នុងភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត ក្រុង​បាវិត។

នៅពេលនោះ សមត្ថកិច្ច​បាន​ឆែកឆេរ​បន្ទប់​លេខ-G014-B107-B109-B114 នៃ​សណ្ឋាគារ និង​កា​សុ​ី​ណូ ពិភពថ្មី ហើយ​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ចំនួន ១៣នាក់ ខណៈ​ចាញ់ល្បែង​អស់​លុយ​ខ្ចីលុយ​អ្នក​ចងការ គ្មាន​ប្រាក់​សង ទើប​បង្ខាំង​បែបនេះ ។

បច្ចុប្បន្ន ជនរងគ្រោះ​ទាំង១៣នាក់​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ប្រគល់​ទៅអោយ​ខាង​អាជ្ញាធរ​យោធា​ការពារ​ព្រំដែន​វៀត ណា​ម ខេត្ត​តៃនិញ ប្រទេស​វៀតណាម​បាន មក​ទទួលយក ទៅ​ប្រទេស​វៀតណាម ផងដែរ ៕ase-2 ase-3 ase-4

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya