កណ្តាលៈ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៥ល្ងាច នៅចំណុចមាត់ច្រាំងទន្លេ ក្នុងភូមិកោះរះលើ ឃុំកោះរះស្រុកល្វាឯម ខេត្តកណ្តាល។
ក្មេងប្រុសជនរងគ្រោះឈ្មោះវ៉ន ចាន់ថា ភេទប្រុស អាយុ ០៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល រស់នៅក្នុងបន្ទុក។
ម្តាយឈ្មោះយ៉ិន ហ៊ីម បានយកខោអាវទៅបោកគក់នៅមាត់ទន្លេក្រោយផ្ទះ ហើយកូនឈ្មោះវ៉ន ចាន់ថា បានទៅជាមួយម្តាយ បោក គក់ខោ អាវ ដែល ហើយមួយសន្ទុះក្រោយមកម្តាយបានរកមើលកូនតែមិនឃើញកូនហើយក៏បានមកប្រាប់អ្នកជិតខាងថាកូនគាត់លង់ទឹកបាត់ហើយ បងប្អូនជិតខាងក៏បានទៅជួយរកតែរកមិនឃើញ។
លុះមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង១១.០០នាទីព្រឹក បានរកឃើញសាកសពនៅចំណុចមាត់ច្រាំងទន្លេវាលតាសេកក្នុងភូមិកោះរះក្រោមឃុំកោះរះស្រុកល្វាឯមខេត្តកណ្តាល។
កម្លាំងជំនាញបានពិនិត្យ សព និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។ សាកសពកុមាររងរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕