ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​ជនសង្ស័យ២នាក់ មេការ​របស់​ក្រុមហ៊ុន ណឹ​ម ម៉េង និង​អ្នក​បើកឡាន​ម្នាក់ ពីបទ​ក្លែង​ឯកសារ​ក្រុមហ៊ុន

ចាប់ខ្លួន​ជនសង្ស័យ២នាក់ មេការ​របស់​ក្រុមហ៊ុន ណឹ​ម ម៉េង និង​អ្នក​បើកឡាន​ម្នាក់ ពីបទ​ក្លែង​ឯកសារ​ក្រុមហ៊ុន

កណ្តាលៈ ហេតុការណ៍​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង ១០និង៥៥នាទី​ព្រឹក នៅ​ចំណុច ភូមិ​ទន្លា ឃុំ​ថ្មី​ស្រុក​កណ្ដាលស្ទឹង​ខេត្ដ​កណ្ដាល។

ដោយ​ជនរងគ្រោះ​ឈ្មោះ នី វណ្ណ​ថេ​ង ភេទ​ប្រុស អាយុ២៩ឆ្នាំ​រស់នៅ​ភូមិ​រលួស​សង្កាត់​រលួស ខណ្ឌដង្កោ ភ្នំពេញ។ ចំណែក​ជនសង្ស័យ០២នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ ទី១.ឈ្មោះ ឃុន ធី ភេទ​ប្រុស អាយុ៣០ឆ្នាំ​រស់នៅ ភូមិ​ទឹកថ្លា ឃុំ​ភា​រី​មានជ័យ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរ​បើកបរ រថយន្ដ និង​ទី២.ឈ្មោះ ចែម ពេជ្រ ភេទ​ប្រុស អាយុ៥៥ឆ្នាំ​រស់នៅ​ភូមិ​កាប់​លាវ ឃុំ​ទ្រា​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​មុខរបរ មើល​ការខុសត្រូវ ផ្លូវ​របស់​ក្រុមហ៊ុន ណឹ​ម ម៉េង​គ្រុប។

សមត្ថកិច្ច​រកឃើញ​វត្ថុតាង​រួមមាន ១.វិក័យប័ត្រ​ក្រុមហ៊ុន​សុភ័ណ្ណ​ផ្គត់ផ្គង់​ថ្ម០១សន្លឹក និង២.រថយន្ត០១គ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ត្រេ​អី បិទ​លោ​ហ្គោPN70 ពាក់​ផ្លាក លេខ​ខេមរភូមិន្ទ 02 3.7968  ។

កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧វេលា​ម៉ោង១០.៥៥នាទី ជនសង្ស័យ ឈ្មោះ ឃិន ធី បាន​បើករថយន្ដ​ដឹក​ថ្ម​មកដល់​ចំណុច​បា​រ៉ា​ស់ របស់​ប្រជាពលរដ្ឋ​ហាមឃាត់​មិន​ឲ្យ​ឆ្លងកាត់​នៅ​ចំណុច​ភូមិ​ទន្លា ឃុំ​ថ្មី ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល ពេលនោះ​ប្រជាពលរដ្ឋ ឃាត់​សុំ​មើ​លបុង​រួច​ប្រជាពលរដ្ឋ​ក៏បាន​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោ​ឈ្មោះ នី វណ្ណ​ថេ​ង ជា​បុគ្គលិក​ក្រុមហ៊ុន​ណឹ​ម ម៉េង​គ្រុប ហើយ​ជនរងគ្រោះ​ក៏​មក​មើល​ហើយ​ពិនិត្យ​បុ​ង​ឃើញថា​ខុសគ្នា​ត្រង់​អក្សរ​ហត្ថលេខា​របស់​អ្នកលក់​ឈ្មោះ សោភា និង​មាន​ការកែ​ថ្ងៃ​បុ​ង មិន​ត្រឹមត្រូវ​ជនរងគ្រោះ​ក៏បាន​ប្ដឹង​ចូលមក​សមត្ថកិច្ច  ហើយ​សមត្ថកិច្ច​ក៏បាន​ឲ្យ​ជនសង្ស័យ​បើករថយន្ដ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​ធ្វើការ​សាកសួរ​ក្រោយពី​ធ្វើការ​សាកសួរ។

ក្រោយមក​ជនសង្ស័យ​ឈ្មោះ ឃិន ធី បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​កែ​ត្រង់ចំណុច​លេខ​ថ្ងៃ​ពិតមែន​ចំណែក​អក្សរ និង​ហត្ថលេខា​ខ្លួន​មិនបាន​ដឹង​ទេ​ហើយ​បុ​ង​ដែល​ខ្លួន​ប្រើ​នេះ​គឺ​បានមកពី​ឈ្មោះ​ផាត ផាន្នី​ជា​អ្នក​ហែ​កបុង​ឲ្យ​ចំណែក​ឈ្មោះ​ផាត ផាន្នី បាន​ប្រាប់​សមត្ថកិច្ច​ថា កា​រហែ​កបុង​នេះ គឺជា​ការបញ្ជា​ពី​ឈ្មោះ ចែម ពេជ្រ ដែលជា​មេការ​មើល​ខុសត្រូវ​ផ្លូវ​ក្រុមហ៊ុន ណឹ​ម ម៉េង គ្រុប។

បន្ទាប់មក​នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង៨.៤០នាទី​ព្រឹក សមត្ថកិច្ច​ក៏បាន​ហៅ ឈ្មោះ ចែម ពេជ្រ ដែលជា​មេការ​ក្រុមហ៊ុន​ណឹ​ម ម៉េង គ្រុប​មក​ធ្វើការ​សាកសួរ តែ​ឈ្មោះ​នេះ មិន​ឆ្លើយ​សារភាព​ឡើយ។ ក្រោយ​ការសួរនាំ​និង​ពិនិត្យ ឯកសារ ជនសង្ស័យ​ឈ្មោះ ចែម ពេជ្រ  ត្រូវបាន​ឃាត់ ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​ទៅតាម​នីតិវីធី៕

70346503 70346504 70346505

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya