ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ចាប់បាន​ហើយ រឹត ក ស្ត្រី​ម្នាក់​ស្លាប់ចោល​កូនខ្ចី២ខែ រត់គេចខ្លួន​បានតែ១សប្តាហ៍

ចាប់បាន​ហើយ រឹត ក ស្ត្រី​ម្នាក់​ស្លាប់ចោល​កូនខ្ចី២ខែ រត់គេចខ្លួន​បានតែ១សប្តាហ៍

(ភ្នំពេញ)៖ កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ រឿង​រាវ​ស្ត្រី​ម្នាក់ ត្រូវបាន​គេ​សម្លាប់​យ៉ាង​អាថ៌កំបាំង ដោយ​រឹត.ក​យ៉ាង​សាហាវព្រៃផ្សៃ ស្លាប់ចោល​កូនខ្ចី កំសត់​មាន​អាយុ​ទើបតែ២ខែ ថែមទាំង​បាត់​ទូដែក១ នៅផ្ទះ​លេខ12 ផ្លូវ​20k ក្រុមទី៨ ភូមិ​ចំការ​ឳ​ឡឹ​ក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស ក៏ដូចជា​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​លាង​ត្រដាង​ហើយ។

តាមរយៈ​វិធានការ​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​តាម​ប្រ​ម៉ាញ់​ជនសង្ស័យ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ រហូតដល់​ឃាត់ខ្លួន បាន​នៅ​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧  ដោយមាន​ការសហការ ជាមួយ​ស្នងការ​យុត្តិធម៌ នៃ​ស្នងការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមជាមួយ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង តាកែវ ពោធិ៍សាត់ បន្ទាយមានជ័យ និង​បាត់ដំបង។

ចម្លើយសារភាព របស់​ជនសង្ស័យ រឿងរ៉ាវ​អាថ៌កំបាំង ត្រូវបាន​លាតត្រដាង​ដូចតទៅ ៖ ជនដៃដល់​ឈ្មោះ រស់ រី​ម អាយុ២៨ឆ្នាំ ត្រូវជា​បងប្អូនជីដូន​មួយ ជាមួយ​ប្តី​ជនរងគ្រោះ​ដែល​ស្លាប់ និង​ធ្លាប់​ស៊ីឈ្នួល​បើករថយន្ត​ដឹក​បន្លែ ឲ្យ​ជនរងគ្រោះ​ពី​ស្រុក​ស្អាង ខេត្តកណ្តាល មក​ភ្នំពេញ។

ក្នុងអំឡុង​ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យ​បាន​ឈប់​ស៊ីឈ្នួល បើករថយន្ត​ឲ្យ​ជនរងគ្រោះ ព្រោះ​គ្មាន​បន្លែ​ដឹក។ រហូតដល់​ដើមខែ​ឧសភា ឆ្នាំ២០១៧  ដោយ​ជនសង្ស័យ​អត់​ការងារ​ធ្វើ រក​ចំណូល​មិនបាន និង​ធ្លាប់​គុំ​គួ​ន​ជាមួយ​ជនរងគ្រោះ ដែល​តែងតែ​ជេរប្រទិច បណ្តា​ស់​សារ​រូបគេ កាល​នៅ​ស៊ីឈ្នួល​បើករថយន្ត​ឲ្យ​ផង​នោះ ជនសង្ស័យ​ក៏​រៀប​គម្រោង​ជាមួយ​ដៃគូ​ម្នាក់ទៀត ឈ្មោះ ផាត ពេជ្រ អាយុ១៦ឆ្នាំ ដែលជា​អ្នក​ធ្លាប់​ស៊ីឈ្នួល​ជាមួយគ្នា ដើម្បី​សម្លាប់​ជនរងគ្រោះ និង​ប្លន់​យក​ទ្រព្យសម្បត្តិ។

នៅ​ថ្ងៃកើតហេតុ​ទី១១ ខែឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង​ប្រហែល ៣៖០០នាទី ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ជិះ​ម៉ូតូ​ក្រឡឹង​ផ្ទះ​ជនរងគ្រោះ​ជាច្រើន​ត្រឡប់ ឃើញ​ឱកាសល្អ ដោយ​ផ្ទះ​ជនរងគ្រោះ​បើកចំហរ ហើយ​ស្ងាត់ ពួកគេ​ទាំងពីរ​នាក់​ក៏បាន​ទិញ​ខ្សែ​គោ​ប្រហែល​មួយ​ម៉ែត្រ នៅក្បែរ​ផ្ទះ​ជនរងគ្រោះ ហើយ​លបចូល​ក្នុងផ្ទះស្ងាត់ៗ ឃើញ​ជនរងគ្រោះ​កំពុង​ធ្វើ​ម្ហូប នៅ​ចង្ក្រាន​បាយ​តែម្នាក់ឯង ក៏បាន​យក​ខ្សែ​គោ ទាក់​ក​ពីក្រោយ ហើយ​រឹត​មួយ​ទំហឹង ដោយ​ឈ្មោះ ពេជ្រ ជា​អ្នក​ជួយ​ចាប់ដៃ និង​ខ្ទប់មាត់​កុំ​ឲ្យ​ស្រែក រហូតដល់​ស្លាប់ បន្ទាប់មក​អូស​សព​ចូល​បន្ទប់ទឹក រួច​ឡើងទៅ​ជាន់​លើ ដើម្បី​រើ​មើល​វត្ថុ​មានតម្លៃ ក៏​ប្រទះឃើញ​ទូរ​ដែក​មួយ នៅក្នុង​បន្ទប់ដេក ក៏​នាំគ្នា​សែង​ចុះមក​ក្រោម ដាក់​លើ​ម៉ូតូ ជិះ​ទៅ​ចោមចៅ តាមផ្លូវ​លំ​មួយ រួច​ទម្លាក់​ទូរ​ដែក​ចូលក្នុង​ព្រៃ ហើយ​ឈ្មោះ​ពេជ្រ ជា​អ្នកយាម​ទូរ​ដែក ឯ​ឈ្មោះ រស់ រី​ម បាន​ជិះ​ម៉ូតូ ទៅរក​ខ្ចី​ដែក​ត្រសេះ ពី​ប្រជាពលរដ្ឋ​នៅក្បែរនោះ មក​គាស់​ទូរ​ដែក យកបាន​លុយ​ខ្មែរ​ចំនួន១០លាន​រៀល លុយ​ដុល្លារ​ចំនួន៧,២០០ដុល្លារ ខ្សែ​កមាស០១ខ្សែ, ខ្សែក​ប្លា​ទីន០១ខ្សែ, និង​ចិ​ញ្ជៀ​ន០១វង់​ដាំ​ពេជ្រ​ផងដែរ។

ក្រោយពេល​យក​សម្ភារៈ​បា​ន​អស់ហើយ ក៏​នាំគ្នា​ទៅ​ដេក​ផ្ទះសំណាក់ ផ្តុំ​ផ្សារ​ឯករាជ្យ ផ្លូវ​វេ​ង​ស្រេង០១យប់ ហើយក៏​ចែក​លុយ​គ្នា​ក្នុង​ផ្ទះសំណាក់។ ព្រឹក​ឡើង​ថ្ងៃទី១២ ជនសង្ស័យ​ទាំង២ ក៏បាន​នាំគ្នា​លើក​ម៉ូតូ​ដាក់​ឡាន​តាក់ស៊ី ជិះ​ទៅ​ខេត្តបាត់ដំបង។ លុះដល់​ថ្ងៃទី១៣ ដាក់​ម៉ូតូ​លើ​តាក់ស៊ី​ជិះ ទៅ​ខេត្ត​រតនៈគីរី។ ថ្ងៃទី១៤ ជនសង្ស័យ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​ទៅ​ខេត្តក្រចេះ។ ថ្ងៃទី១៥ត្រឡប់មក​ភ្នំពេញ​វិញ រួច​បង្ហួស​ទៅ​ខេត្តតាកែវ ហើយ​ឈ្មោះ រស់ រី​ម ក៏​ជិះ​ម៉ូតូ គេច​ទៅ​ខេត្តបាត់ដំបង​ម្នាក់ឯង។

លុះ​ព្រឹក​ឡើង​ថ្ងៃទី១៦ ឈ្មោះ​រស់ រី​ម ក៏​ជិះ​ម៉ូតូ​ត្រឡប់​ពី​បាត់ដំបង មក​ភ្នំពេញ​វិញ រួច​បង្ហួស​ទៅ​ដេក​ផ្ទះ​ពូ នៅ​តាកែវ​មួយ​យប់។ នៅ​ថ្ងៃទី១៧ ឈ្មោះ រស់ រី​ម ក៏​ជិះ​ម៉ូតូ​ទៅ​ខេត្តបាត់ដំបង​ទៀត។ លុះដល់​ថ្ងៃទី១៨ ឈ្មោះ រស់ រី​ម បាន​ទាក់ទង​ទៅ​ឈ្មោះ​ពេជ្រ មិនបាន ក៏​យក​ម៉ូតូ​ដាក់​ឡាន​ជិះ ទៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក៏ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន បាន​នៅលើ​ឡាន​តាមផ្លូវ នៅ​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​តែម្តង។

បច្ចុប្បន្ន​ជនដៃដល់​ឈ្មោះ រស់ រី​ម កំពុង​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ស្អែក ដើម្បី​ផ្តន្ទាទោស​តាមច្បាប់។

ឯ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ផាត ពេជ្រ កំពុង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជា​បន្ត ដូច្នេះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នក​និយម​លេង ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក បើ​មាន​ដំណឹង​ស្តីពី​ជនសង្ស័យ​ឈ្មោះ ផាត ពេជ្រ សូម​រាយការណ៍​មក​សមត្ថកិច្ច ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទូរស័ព្ទ​មកកាន់ អាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​ទូរស័ព្ទ​លេខ ០១៥ ៨៨៨ ៨៧៩ និង ០១២ ៣៨៣ ៣៨៣ សមត្ថកិច្ច​នឹងមានរ​ង្វាន់​លើកទឹកចិត្ត និង​រក្សា​ការសម្ងាត់​ជូន តែបើ​បងប្អូន​ណា​ជួយ លាក់បាំង​ជនសង្ស័យ នឹងត្រូវ​មានទោស​តាមច្បាប់​ជា​ធរមាន៕1 2 3 70326603 fn-2017-05-21-20-01-58-0

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya