ភ្នំពេញ៖ នៅឆ្នាំ២០១៤ មានប្រវែង ២៦០គីឡូម៉ែត្រ ពីរាជ ធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការបញ្ជាក់ពីលោក ញឹក ប៊ុនឆៃ ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ក្រោយជំនួបជាមួយប្រតិភូរបស់ក្រុមហ៊ុន China Railway Construction Corporation Limmited នាព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ នាទីស្តីការគណៈរដ្ឋមន្ត្រីថា គម្រោងសាងសង់ផ្លូវ ដែកនេះ នឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗនេះ ក្រោមប្រាក់កម្ចីរបស់ធនាគារចិន។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បន្តថា អ្នកជំនាញរបស់ចិនជាច្រើន បានសហការជាមួយនឹងមន្ត្រីក្រសួង សាធារណការ ធ្វើការសិក្សាស្រាវជ្រាវរួចជាស្ថាពរហើយ រង់ចាំតែការអនុម័តពីរាជរដ្ឋាភិបាលប៉ុណ្ណោះ។ ផ្លូវដែក ដែលមានគម្រោងសាងសង់ថ្មីនោះ នឹងមានទំហំពីមួយម៉ែត្រពីរតឹក រហូតដល់មួយម៉ែត្របួនតឹក ដើម្បីឲ្យសមនឹង ខ្នាតរបស់អាស៊ាន។
ថ្លែងក្នុងកិច្ចជំនួបនោះដែរ អនុប្រធានក្រុមហ៊ុន China Railway Construction Corporation Limmited លោក ហ៊ួ សៀងយី បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនឹងធ្វើផ្លូវដែកនេះ ឲ្យស្របតាមស្តង់ដារអន្តរជាតិ ហើយក៏វាត ភ្ជាប់នៅតំបន់អាស៊ានផងដែរ។ តែយ៉ាងណាក្តី ទាំងលោក ញឹក ប៊ុនឆៃ និងលោកយី ពុំបានបញ្ជាក់អំពីតម្លៃ ដែល នឹងត្រូវ
ចំណាយសម្រាប់ការសាងសង់នោះឡើយ៕