ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ស្ដ្រី​សរសៃ​ខ្ចី​ទើបបាន២ខែ ត្រូវ​ដៃដល់​ព្រួត​ដៃ​គ្នា​សម្លាប់​ហើយ​ចង​អូស​ទម្លាក់​បឹង ព្រោះ​រឿង​អាប​ធ្ម​ប

ស្ដ្រី​សរសៃ​ខ្ចី​ទើបបាន២ខែ ត្រូវ​ដៃដល់​ព្រួត​ដៃ​គ្នា​សម្លាប់​ហើយ​ចង​អូស​ទម្លាក់​បឹង ព្រោះ​រឿង​អាប​ធ្ម​ប

ក្រចេះ៖ ជនដៃដល់​ត្រូវ​នគរបាល​ស្រុក​សំបូរ ចុះ​ឃាត់ខ្លួន​បាន​បន្ទាប់ពី​ជននេះ និង​បក្ខពួក​ព្រួត​គ្នា​វាយ​សម្លាប់​ស្ត្រី​រងគ្រោះ ដោយ​ចាប់​សម្រាត​យក​ក្រមា​រុំ​មុខ រួច​អូស​ពីលើផ្ទះ​ទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ជាង២គីឡូម៉ែត្រ ទើប​វាយបំបាក់.ក​សម្លាប់​ទម្លាក់​ចូល​ទឹក​បឹង។

ជនសង្ស័យ៣នាក់​ក្នុងចំណោម​បក្សពួក៥នាក់​ត្រូវបាន​នគរបាល ស្រុក​សំបូរ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយពី​ពួកគេ​បានរួម​គំនិត​គ្នា ធ្វើ​សកម្មភាព​ចាប់​ស្ត្រី​សរសៃ​ខ្ចី​ម្នាក់​អូស​ទម្លាក់​ពីលើផ្ទះ​វាយបំបាក់.ក រហូតដល់​ស្លាប់​រួច​ទម្លាក់​ចូល​បឿន​ក្នុង​ទឹក​បឹង​ក្នុងព្រៃ ដោយសារ​តែមាន​គំនុំ​ជាមួយ​ស្ត្រី​រងគ្រោះ​ចោទថា​ចេះ​អំពើ​អាប​ធ្មប់។

បន្ទាប់ពី​បានទទួល​ព័​ត៍​មាន​ភ្លាម កម្លាំង​នគរបាល​បាន​ចុះ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនដៃដល់​បាន​ចំនួន៣នាក់​ក្នុងចំណោម​បក្សពួក៥នាក់ គឺ​ទី១ឈ្មោះ​ចក់ ណែម ភេទ​ប្រុស អាយុ២៦ឆ្នាំ ជា​ជនដៃដល់ ទី២ឈ្មោះ​ត្រៃ អេ​ន ភេទ​ប្រុស​អាយុ៥៦ឆ្នាំ និង​ទី៣ឈ្មោះ យ៉យ អេ​ន ភេទ​ស្រី អាយុ៦១ ទាំងពីរ​នាក់​នេះ​ជា​ប្តី​ប្រពន្ធ មាន​ទីលំនៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ។ ដោយឡែក​ស្ត្រី​រងគ្រោះ​ឈ្មោះ អំ​ផាត មុំ អាយុ៣២ឆ្នាំ ជា​ស្ត្រី​សរសៃ​ខ្ចី​ដែល​ទើបតែ​សម្រាល​កូនស្រី​បាន​ជាង២ខែ និង​ស្នាក់​នៅលើផ្ទះ​តែម្នាក់ឯង​នៅ​ចំណុចកើតហេតុ។

ជនដៃដល់​ក្នុង​អំពើ​ឃាតកម្ម​នោះ​មាន​គ្នា៣នាក់​ត្រូវបាន​ឃាត់​ខ្លូន​បាន​ម្នាក់​នៅពេលដែល​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត ចំ​ណែ​ពីរ​នាក់​ទៀត​កំពុង​រត់គេចខ្លួន។ ចំពោះ​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​រស់​នៅក្បែរនោះ សង្ស័យ​ពីបទ​រួមគំនិត​ក្នុង​អំពើ​ឃាត​កម្មនេះ ត្រូវបាន​ឃាត់ខ្លួន​យកមក​សាកសួរ​ដែរ។

គួរ​បញ្ជាក់ថា ជនដៃដល់ និង​បក្សពួក២នាក់​ទៀត​បាន​ឡើងទៅ​លើផ្ទះ​របស់​ស្ត្រី​រងគ្រោះ និង​បាន​ចាប់​ស្ត្រី​រងគ្រោះ​យក​ក្រមា​រុំ​មុខ​ហើយ​ចាប់​អូស​ចូលទៅ​ក្នុងព្រៃ ហើយ​បានធ្វើ​សកម្មភាព​វាយបំបាក់.ក​ស្ត្រី​រងគ្រោះ​ទាំង​ភាព​អាក្រាត​រួច​ទម្លាក់​ចូល​បឿន​ក្នុង​ទឹក​បឹង​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ជាង​ពីរ​គីឡូ​មែត្រ៕1 2 3 4

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya