ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ឡាន បុក​គ្នា បណ្ដាល​ឲ្យ​ឡាន​ទាំង២គ្រឿង ខូចខាត​យ៉ាងដំណំ

ឡាន​និង​ឡាន បុក​គ្នា បណ្ដាល​ឲ្យ​ឡាន​ទាំង២គ្រឿង ខូចខាត​យ៉ាងដំណំ

កណ្ដាលៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨និង៤៥នាទី​យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុច​ផ្លូវលំ​ភូមិ​ខ្លា​កូន ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល។

មុនពេល​កើតហេតុ គឺមាន​រថយន្ត​មួយគ្រឿង​ម៉ា FUZO ប្រភេទ(បែន​ដឹក​ដី) ពណ៌​ក្រហម ឆ្នូត​ទឹកមាស ពាក់​ស្លាក​លេខ ព្រៃវែង 3A-0376  បើកបរ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ បាន​បុក​ចំ​ពីក្រោយ​រថយន្ត LUXUS 570 ស៊េរី2017 ពណ៌​ស គ្មាន​ស្លាក​លេខ ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង ខូ​ត​ខាត​យ៉ាងដំណំ។

រថយន្ត​បង្ក​ជា​កម្ម​សិទ្ធ​ឈ្មោះ ទុន សម្បត្តិ ភេទ​ប្រុស អាយុ៣០ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ 7Eo ផ្លូវ118 សង្កាត់​ទួល​ស្វាយព្រៃ១ ខណ្ឌចំការមន ភ្នំពេញ អ្នកបើកបរ ឈ្មោះ អឿន លាប ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ តៃកុង​ឡាន ទីលំនៅ ភូមិ​សំរោង ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ។ ចំណែក​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​ឈ្មោះ អូន សុខុម ភេទ​ប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅ​ផ្ទះ​លេខB8 សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក ភ្នំពេញ។

ក្រោយពី​សាកសួរ​តៃកុង​រថយន្ត FUZO បាន​ប្រាប់ថា រយៈពេល​កន្លងមក​ខ្លួន​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន ទើប​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ ដែល​មិនបាន​ប្រើប្រាស់។ បន្ទាប់​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម ឃើញថា តៃកុង​រថយន្ត​រូបនេះ ពិតជា​ប្រើប្រាស់​គ្រឿងញៀន​ប្រាកដ​មែន ។

បច្ចុប្បន្ន​រថយន្ត​ទាំងពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​ពេល​ក្រោយ៕70167403 70167404 70167405

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya