ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង បណ្តាល​ឲ្យ​បោក​ក្បាល​របួសធ្ងន់

បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង បណ្តាល​ឲ្យ​បោក​ក្បាល​របួសធ្ងន់

ភ្នំពេញ៖ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ១១និង០៥នាទី​យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ តាម​បណ្ដោយ​ផ្លូវ៥៩៨ ស្ថិតក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង​យ៉ាង​លឿន បាន​ធ្លាក់​ជង្ហុក​ដែលជា​កន្លែង​ដែល​គេ​ជួសជុល​ផ្លូវ ដោយ​មិន​បានដាក់​ស្លាក​សញ្ញា​ឲ្យ​បាន​ត្រឹមត្រូវ បណ្ដាល​ឲ្យ​ដួល​បែកក្បាល​បែក​មុខ​ហូរឈាម​ពេញ​ខ្លួន ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​បញ្ជូនទៅ​មន្ទីរពេទ្យភ្លាម។
មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BZ-3454 ជិះ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ ៥៩៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​បុក​នឹង​ជង្ហុក ដួល​បោក​ទៅនឹង​ថ្នល់ បណ្ដាល​ឲ្យ​បែកក្បាល​បែក​មុខ​ហូរឈាម​ស្រោច​ខ្លួន រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សា​ម៉ុ​យមក​យក​បញ្ជូនទៅ​មន្ទីរពេទ្យភ្លាមៗ ចំណែកឯ​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​តែម្ដង ជនរងគ្រោះ​មានឈ្មោះ​ថា ឃិន រតនា ៕3 33

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya