ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » សម្តេច​តេ​ជោ ហ៊ុន សែន, រដ្ឋមន្ត្រី​ការពារជាតិ, រដ្ឋមន្ត្រីការបរទេស នឹង​អញ្ជើញ​ទៅ​ទទួល​សព ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង៤ យប់​នេះ

សម្តេច​តេ​ជោ ហ៊ុន សែន, រដ្ឋមន្ត្រី​ការពារជាតិ, រដ្ឋមន្ត្រីការបរទេស នឹង​អញ្ជើញ​ទៅ​ទទួល​សព ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង៤ យប់​នេះ

(ភ្នំពេញ)៖ នា​យប់​ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា, ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ព្រមទាំង​មន្ត្រីជាន់ខ្ពស់សំខាន់ៗមួយចំនួន នឹង​អញ្ជើញ​ទៅ​ទទួល​សព​ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង៤ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

លោក​ឧ​ត្ត​ម​សេនីយ៍ តុ​ន សាលី អគ្គនាយករង នៃ​មជ្ឈមណ្ឌល​កងកម្លាំងរ​ក្សា​សន្ដិភាព បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​បានបញ្ជាក់ ឡើងវិញ​ថា សព​ទាហាន​មួក​ខៀវ​កម្ពុជា៤រូប ដែល​បាន​ពលី​ជីវិត​នៅ​ប្រទេស អាហ្វ្រិក​កណ្ដាល ក្នុង​បេសកកម្ម​មនុស្សធម៌​ក្រោម​ឆ័​ត្រ អង្គការសហប្រជាជាតិ និង​ត្រូវ​ដឹក​តាម​យន្ដហោះ​មកដល់ ស្រុកកំណើត​វិញ នៅវេលា​ម៉ោង០៧និង៥៥នាទី​យប់ ថ្ងៃអាទិត្យ​ទី២១ ខែឧសភា ឆ្នាំ២០១៧នេះ។

បើតាម​អគ្គនាយករង​រូបនេះ​បាន​ឲ្យ​ដឹង​បន្ថែមថា សព​ទាហាន​មួក​ខៀវ នឹង​រៀបចំ​ដឹក​ទៅកាន់​លំនៅឋាន​របស់​សពរៀងៗខ្លួន​ដែល​ស្ថិតនៅ រាជធានី​ភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និង​ខេត្តស្វាយរៀង អមដោយ​កម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់ និង​កម្លាំង​នគរបាល ឈរ​យាម​តាមផ្លូវ​បណ្ដា​ប់​គ្នា។

នាយ​ឧ​ត្ត​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃ​មជ្ឈមណ្ឌល​កងកម្លាំងរ​ក្សា​សន្តិភាព បោះ​សំអាត​មីន និង​គ្រាន់​មិនទាន់​ផ្ទុះ​បាន​ថ្លែង ឲ្យ​ដឹងថា ក្រុមគ្រួសារ​របស់​យោធិន​កម្ពុជា​ទាំង៤រូប នឹង​ទទួលបាន​សំណង ប្រមាណ៧ម៉ឺន​ដុល្លារ សម្រាប់​សព​ម្នាក់ ពី​អង្គការ​សហ ប្រជាជាតិ។ ការប្រគល់​សំណង​ជូន ក្រុមគ្រួសារ​សព នឹងធ្វើ​ឡើង​នៅ​ក្រសួងការបរទេស​កម្ពុ​ជា ក្រោម​អធិបតីភាព​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស នៅពេល​សមស្រប​ណាមួយ។

ទាហាន​មួក​ខៀវ​កម្ពុជា៤រូបនោះ បាន​ពលី​ជីវិត​នៅ​ប្រទេស​អា​ហ្រិ្វ​ក​កណ្តាល បន្ទាប់ពី​មានការ​វាយប្រហារ ដោយ ក្រុម​ឧទ្ទាម​ទៅលើ​ក្បួន​យុទ្ធ ដំណើរ​របស់​កម្លាំង Minusca របស់​អង្គការសហប្រជាជាតិ កាលពី​យប់​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១។ ក្នុងនោះ​រួមមាន លោក​ពលបាលឯក (ឋានន្តរ​ស័​ក្ត​ពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិក​បើកបរ ប៊ុលដូស៊ែរ, លោក​អនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការ​ត្រួតពិនិត្យ​គុណភាព, លោក​ពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការ​បើកបរ​អ៊ិ​ស្ការ​វ៉ា​ទ័​រ និង​លោក​អនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិក​ពេទ្យ​ផងដែរ៕

3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya