ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃើញ​អត់​លោក​ប៉ូលិស យក​ខ្ញុំ​ទៅ​ប៉ុស្តិ៍​អត់ ខ្ញុំ​ឈរ​នៅ​ហ្នឹង​សោះ​មក​បុក​ខ្ញុំ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល៣នាក់ (ករណី​ជិះ​ម៉ូតូ​បុក​ផ្ទះ​លក់​ចាប់​ហ៊ួ​យ)

ឃើញ​អត់​លោក​ប៉ូលិស យក​ខ្ញុំ​ទៅ​ប៉ុស្តិ៍​អត់ ខ្ញុំ​ឈរ​នៅ​ហ្នឹង​សោះ​មក​បុក​ខ្ញុំ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល៣នាក់ (ករណី​ជិះ​ម៉ូតូ​បុក​ផ្ទះ​លក់​ចាប់​ហ៊ួ​យ)

ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១និង១០នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

មនុស្ស​ប្រុស​ស្រី៣នាក់ ២នាក់​រង​បួស​ធ្ងន់ និង​ម្នាក់ទៀត​រង​ស្រាល ក្រោយពី​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា បើកបរ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​កាច់ចង្កូត​មិនទាន់ ជ្រុល​ទៅបុក​ផ្ទះ​លក់​ចាប់​ហ៊ួ​យ​ទាំង​កំរោល​តែម្ដង។

មុនពេល​កើតហេតុ គេ​ឃើញ​មួយគ្រឿង​ម៉ាក ZOMMER X ពណ៌​ស ពាក​ស្លាក​លេខ ភ្នំពេញ 1GK-0260 ជិះ​ឌុប​គ្នា៣នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ២៧១ មកដល់​ផ្លូវ​កោង​ចុះទៅ​សំណង់១២ កាច់ចង្កូត​មិនទាន់ បាន​ជ្រុល​ទៅបុក​ផ្ទះ​លក់​ចាប់​ហ៊ួ​យ​ទាំង​កំ​រោង បណ្ដាល​ឲ្យ​មនុស្ស២នាក់ រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល ៕69968402 69968404 69968405 69968406

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya