ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » បុរស​២​នាក់​គាស់​ផ្ទះ ប៉ូលិស​ឃាត់ខ្លួន​បាន​ម្នាក់​ ​

បុរស​២​នាក់​គាស់​ផ្ទះ ប៉ូលិស​ឃាត់ខ្លួន​បាន​ម្នាក់​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ នៅផ្ទះ​លេខ​១៨Eo ផ្លូវ​លេខ​១១២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។ បុរស​២​នាក់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ប្ដឹង​សមត្ថកិច្ច​ប៉ុស្ដិ៍​ឃាត់ខ្លួន​បាន​ម្នាក់ និង​ម្នាក់ ទៀត​រត់​គេចខ្លួនបាត់ ។
​ប្រភព ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បានបញ្ជាក់​ថា មុនពេល​កើតហេតុ ជនសង្ស័យ​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅខាងមុខ​ផ្ទះ ហើយ​ជនសង្ស័យ​ម្នាក់​បាន​ដើរទៅ​ច្រកចូល​ឡើងទៅ​ជាន់​ទី​១​គាស់​ផ្ទះ​របស់ គាត់ ពេលនោះ​គាត់​បាន ឃើញ​ទាន់ ក៏​ប្ដឹង​សមត្ថកិច្ច​ចុះមក​អន្ដរាគមន៍​ឃាត់ខ្លួន​បាន​ម្នាក់ ចំណែក​ម្នាក់ទៀត​ដែល​ចាំ​ខាងក្រោម​ជិះ​ម៉ូតូ​គេច ខ្លួន​បាត់ ។​
ជនសង្ស័យ​ឃាត់ខ្លួន​មានឈ្មោះ ជា នឿន ហៅ​ខ្មៅ អាយុ​៣២​ឆ្នាំ រស់នៅ​ម្ដុំ​ផ្សារ​ដី​ហុយ ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ភូមិ​រំដេញ ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្ដ​ស្វាយរៀង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya