កណ្តាល ៖ ថ្ងៃទី២០ ខែ០៥ ឆ្នាំ២០១៧ វេលាម៉ោង២០និង២១នាទីយប់ នៅចំណុចមុខសាលាអនុវិទ្យាល័យអនុវត្ត ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យ០១នាក់ (ឃាត់ខ្លួន) ៖
-ឈ្មោះ ឈៀ សីហ័ស្ត អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិខ្ពបវែង សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។
-ម្ស៉ៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច ។
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងពិនិត្យវិភាគក្រុងតាខ្មៅបានល្បាតក្នុងភូមិសាស្ត្រតាមដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យ កំពុងតែឈនៅមុខសាលាអនុវិទ្យាល័យអនុវត្តដោយមានការសង្ស័យកម្លាំងរបស់យើងក៏បានធ្វើការសួរនាំហើយត្រួតពិនិត្យទៅលើខ្លួនជនសង្ស័យខាងលើក៏បានរកឃើញថ្នាំញៀនចំនួន០១ កញ្ចប់តូចនៅក្នុងកញ្ចប់បារី ទុកក្នុងហោប៉ៅខោខាងស្តាំ ឃើញដូចនោះកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅយើងក៏ធ្វើការឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ជនសង្ស័យ បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើខ្លួនបានសុំពីឈ្មោះស្តា ភេទប្រុស អាយុ ១៩ឆ្នាំ ក្នុងគោបំណងយកទៅប្រើប្រាស់ ។
កន្លងមកឈ្មោះ ឈៀ សីហ័ស្តធ្លាប់បានប្រើប្រាស់ថ្នាំញៀនអស់រយះពេល ៣ឆ្នាំកន្លងមកហើយ ចំពោះករណី លួច ឆក់ ប្លន់ និងអំពើហឹង្សា វិញខ្លួនមិនធ្លាប់បានប្រព្រឹត្តឡើយ ៕