ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​របួសធ្ងន់​បាក់ជើង ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ

បុរស​ម្នាក់​របួសធ្ងន់​បាក់ជើង ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ

ខេត្តកំពត៖ កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​វត្ត​កំពត ក្នុងភូមិ​តា​ដិ​ប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត។ អ្នក​ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ចំនួន២នាក់ ក្នុងនោះ​មាន​បុរស​ម្នាក់ រងរបួស​ធ្ងន់​បាក់ឆ្អឹង​ជើង​ដើរ​មិន​រួច ឈ្មោះ ឌី ញាន​វិសាល មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត។
មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ ជិះ​ម៉ូតូ១គ្រឿង ម៉ាក​សង់២០១៧ គ្មាន​ស្លាក​លេខ ដឹក​ផ្លែ​ធូ​រេ​ន​ពេញ ទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​ម៉ូតូ១គ្រឿង​ទៀត ម៉ាក​សង់២០១៧ ដូចគ្នា ពាក់​ស្លាក​លេខ កំពត​1K 9231 បើកបរ​ដោយ​នារី​ម្នាក់ ទិសដៅ​បញ្ច្រាស​គ្នា បាន​បត់​ឆ្លង​ទទឹងផ្លូវ បណ្តាល​ឲ្យ​ជនរងគ្រោះ​ពិបាក​គ្រប់គ្រង​ល្បឿន​ក៏​បុក​ពេញទំហឹង ដួល​របួស​ដេក​លើផ្លូវ​តែម្តង រីឯ​ភាគី​ម្ខាង​ទៀត គ្រាន់តែ​ស្នាម​មុខ​តិចតួច​ប៉ុណ្ណោះ ៕05_21_2017_08_20_43WhatsApp Image 2017-05-20 at 1.59.38 PM

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya