ព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្រោយផ្សារលើ ក្រុងព្រះសីហនុ។ ជនសង្ស័យឈ្មោះ ហាន់ ឡេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចំការ បច្ចុប្បន្ននៅក្រុមទី១៣ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ចំណែកបក្ខពួក២នាក់ទៀត ដែលគេខ្លួន ទី១,ឈ្មោះ និល និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។
ក្រោយឃាត់ខ្លួនបានដកហូត ម៉ូតូ HONDA C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ព្រះសីហនុ 1C-6613 មួយគ្រឿង ជាកម្មសិទ្ធិរបស់ឈ្មោះហង្ស សារាឌី ភេទប្រុស អាយុ១៩ឆ្នាំ សិស្ស រស់នៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលក៏សាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅតុលាចាត់ការតាមច្បាប់ ៕