ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់២នាក់

ម៉ូតូ​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់២នាក់

កណ្តាល ៖ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវ​លេខ៣៨០ ចំណុច​មុខផ្ទះ​ឈ្មោះ សយ ទ្រី ស្ថិតនៅ​ក្នុងភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល។

មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥មួយគ្រឿង ពណ៌​ខ្មៅ ផលិត​ឆ្នាំ២០០៧ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1A-8098 បើកបរ​ដោយ​ឈ្មោះ ពឿ​ន ប៉ូ ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្ដី​កណ្ដាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល(មិន​ពាក់មួក​សុវត្ថិភាព) បើកបរ​មាន​ទិសដៅ​ពី​កើ​តទៅ​លិច ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក ហុងដា​គូប ពណ៌​ខៀវ ផលិត​ឆ្នាំ១៩៩២ ពាក់​ស្លាក​លេខ ភព1-ដ-7056 បើកបរ​ដោយ​ឈ្មោះ ថុ​ន សីហា ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល (មិន​ពាក់មួក​សុវត្ថិភាព)។

ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​របួសធ្ងន់​ពីរ​នាក់ អ្នកបើកបរ​ទាំងពីរ ខូចខាត​ម៉ូតូ​ចំនួន ពីរ​គ្រឿង។យោងតាម​ការសន្និដ្ឋាន​របស់​កម្លាំង​ជំនាញ និង​ការពិនិត្យ​កន្លែងកើតហេតុ​ជាក់ស្ដែង​ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​ម៉ូតូ​ម៉ាក់​ហុងដា សេ១២៥ ផលិត​ឆ្នាំ២០០៧ បើកបរ​មាន​ល្បឿន​លឿន។ ក្រោយ​កើតហេតុ​អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​សមត្ថកិច្ច​វាស់វែង​យកមក​រក្សាទុក​នៅ​អធិការ​ស្រុក៕

54a82b7b-9b3d-4c33-b6b5-7efc1d3056e9 54f2ff1d-1620-43b1-987b-5e9675c04e02 74d534a6-9d1e-4215-8e24-48652150967c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya