ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ជួប​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ ប្ដី​ស្លាប់ ប្រពន្ធ​របួសធ្ងន់

ជួប​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ ប្ដី​ស្លាប់ ប្រពន្ធ​របួសធ្ងន់

ភ្នំពេញ៖ កាលពី​រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ បុរស​ម្នាក់​ត្រូវជា​ប្ដី​បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែក​ស្ត្រី​ម្នាក់ទៀត​ដែលជា​ប្រពន្ធ បាន​រងរបួស យ៉ាងធ្ងន់ធ្ងរ និង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយ​ពេលដែល​ពួកគាត់ ទាំងពីរ​នាក់ ជួប​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​ជិត​វត្ត​កំបូល ស្ថិតនៅ​ក្នុងភូមិ​ព្រៃ បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បុរស​ជា​ប្តី​ដែល​ស្លាប់​នោះ ឈ្មោះ ហូ​យ ប៊ុន​ហឿង អាយុ៣២ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែ​ករៃ ឃុំ​ព្រែ​ករៃ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ចំណែក​ប្រពន្ធ​របស់គាត់​ឈ្នោះ ធី ចាន់ ណា អាយុ២៥ឆ្នាំមាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​ច្រោះ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។

នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ​បាន​ជិះ​ម៉ូតូ១គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស១២៥ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BS-7873 ឌុប​គ្នា​ធ្វើដំណើរ​ស្រប​ទិស​គ្នា ជាមួយ​រថយន្ត​ដឹក​កុងតឺន័រ១គ្រឿង​ទៀត។ បន្ទាប់មក​គាត់​បាន បន្ថែម​ល្បឿន​ជែង​រថយន្ត​ខាងលើ​នោះ ប៉ុន្តែ​ជែង​មិន​ផុត ព្រោះតែ​រថយន្ត​បាន​បើក​ក្នុង​ល្បឿន​លឿន​ដែរ ហើយ​ខណៈពេល​កំពុង​វ៉ា​ស្រាប់​តែមាន​រថយន្ត១គ្រឿង​ផ្សេងទៀត  បើកបរ​ក្នុងទិសដៅ ច្រាស់​គ្នា ហើយ​គាត់​ក៏បាន​បន្ថយ​ល្បឿ​ប​បន្តិច​មកវិញ និង​គេច​ចេញពី​រថយន្ត​ច្រាស់ទិស​នោះ។

ពេល​នោះបាន​បណ្ដាល​ឲ្យ​ប៉ះ​ដៃចង្កូត​ម៉ូតូ ជាមួយ​កាង​មុខ រថយន្ត​កុងតឺន័រ ខាងលើ បណ្ដាល​ឲ្យ​ដួល​បោក​ទៅលើ​ថ្នល់ ហើយ​បុរស​ជា​ប្ដី​បាន​ខ្ទាតចូល​ក្រោម​រថយន្ត​កុងតឺន័រ​កិន​ស្លាប់ ភ្លាមៗនៅនឹងកន្លែង​តែម្ដង។ រី​ម៉ូតូ​របស់គាត់​ក៏ត្រូវ​បាន​រថយន្ត​នោះ​កិន រង​ការខូចខាត ១កំណាត់​មុខ​ទាំង ស្រុង​ផងដែរ បន្ទាប់មក​រថយន្ត​នោះបាន​បើក​គេច ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ឃាត់​បាន ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​របស់គាត់ បាន​រងរបួស​ធ្ងន់ធ្ង​រ​និង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ភ្លាមៗ ហើយ​មិនទាន់​ដឹងថា តើ​ស្ថានភាព​របួស​របស់គាត់​អាច​គេច​ផុតពី​សេចក្ដី ស្លាប់​បាន​ឬ​មិន​បានឡើយ ៕18519841_1886139238326899_8800574214292446571_n 18582490_1886139221660234_8756208426650345388_n 18582600_1886139261660230_2029309890680488939_n 69789302

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya