ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ថ្ងៃ​ឃោសនាបោះឆ្នោត​ដំបូង លទ្ធផល​ចេញមក​ហើយ គឺ មួយ​សូន្យ (ប៉ះទង្គិច​គ្នា​នៅ​ខេត្តតាកែវ)

ថ្ងៃ​ឃោសនាបោះឆ្នោត​ដំបូង លទ្ធផល​ចេញមក​ហើយ គឺ មួយ​សូន្យ (ប៉ះទង្គិច​គ្នា​នៅ​ខេត្តតាកែវ)

ភ្នំពេញ៖ ជាក់ស្ដែង នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការឃោសនា ពី​គោលនយោបាយ របស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តតាកែវ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ខណៈ​សមាជិក​របស់​ប​ក្ស​ទាំងពីរ ធ្វើការ​ហែរ​ក្បួន​កាលពី​ព្រឹក​វេលា​ម៉ោង៨និង៣០នាទី ខែឧសភា ឆ្នាំ២០១៧ នៅក្នុង​ភូមិ​តាំង​រាសី ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ។

ទោះបីជា គ.ជ.ប បានចេញ​បំរាម និង​ស្នើសុំ​យ៉ាងទទូច​ឲ្យ​គ្រប់​គណបក្សនយោបាយ​នៅ​កម្ពុជា អត់ធ្មត់​យោគយល់​គ្នា​ក្នុងករណី​មានការ​ប៉ះទង្គិច​នៅពេល​ហែរ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​យ៉ាងណាក្ដី ប៉ុន្តែ​នៅ​ថ្ងៃ​ដំបូង​នេះ ក៏​គេ​ឃើញ​មានការ​ប៉ះទង្គិច​គ្នា​ដដែល។

ក្រោយមក អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តតាកែវ លោកស្រី ប៉ិច ឈី​ម ក៏បាន​ប្ដឹងទៅ គ.ជ.ប ពី​សកម្មភាព​របស់​ស​មា​ជិ​ក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​ឈ្មោះ កែវ អ៊ា​ត និង​បក្ខពួក១៥នាក់ ពី​ករណី​រារាំង​ក្បួន​ឃោសនាបោះឆ្នោត​របស់ខ្លួន​នៅ​ភូមិ​ឃុំ​ខាងលើ។

បែបណា​ក្ដី យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៤នេះ មាន​រយៈពេល១២ថ្ងៃ គឺ គ.ជ.ប បាន​អំពាវនាវ​ហើយ​ថា សុំ​ឲ្យ​គ្រប់​គណបក្សនយោបាយ​នៅ​កម្ពុជា អត់ធ្មត់ និង​យោគយល់​គ្នា​ចំពោះ​ការប៉ះទង្គិច​ណាមួយ ហើយ​សុំ​ឲ្យ​ដោះស្រាយ​ដោយ​សន្តិវិធី ជៀសវៀង​ការប្រើ​អំពើហិង្សា​នាំ​ឲ្យ​មាន​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ៕1 2 3 69729602

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya