ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » ឪពុក​ល្មោភកាម ចាប់រំលោភ​កូនស្រី​បង្កើត បានសម្រេច២០ដង

ឪពុក​ល្មោភកាម ចាប់រំលោភ​កូនស្រី​បង្កើត បានសម្រេច២០ដង

(ស្ទឹងត្រែង)៖ ឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិ​កោះ​ហិប ឃុំ​អូ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។

ជនសង្ស័យ​ចាប់រំលោភ​កូនស្រី​របស់ខ្លួន​ឯង​នោះ ឈ្មោះ ជិត ម៉ៅ អាយុ៣៥ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ហើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ កូនបង្កើត​របស់ខ្លួន​ពិតប្រាកដ​មែន នៅពេល​ប្រពន្ធ​មិន​នៅផ្ទះ ហើយ​រំលោភ​បានតែ​ចំនួន២ដង​តែប៉ុណ្ណោះ។

ឪពុក​របស់ខ្លួន​បាន​ចាប់រំលោភ​ខ្លួន តាំងពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ២០១៦មកម្ល៉េះ មិនមែន២ដង​ទេ រហូតមកដល់​ពេលនេះ មាន​ចំនួន២០ដង​ហើយ រំលោភ​នៅពេល​យប់ នៅលើផ្ទះ នៅលើ​ខ្ស​ច់មាត់​ទន្លេ និង​នៅលើ​ទូក ពេល​ទៅ​នេសាទ​ត្រី ពេល​រំលោភម្តងៗ តែងតែ​គំរាម​កូន​ថា ហ៊ាន​តែ​ប្រាប់​គេ​នឹង​សម្លាប់​ទាំង​ម្តាយ ទាំង​កូន ទើប​កូន​មិន​ហ៊ាន​ប្រាប់​ម្តាយ។ ក្រោយមក​ម្តាយ តាម​ទាន់​បាន ទៅប្តឹង​សមត្ថកិច្ច ទើប​ឈានដល់​ការចាប់ខ្លួន​តែម្តង។

រីឯ​ឈ្មោះ ឃួន ចំ​ផែង ត្រូវជា​ប្រពន្ធ​ជនសង្ស័យ បាន​និយាយថា គាត់​សង្ស័យ​ប្តី​របស់គាត់​យូរហើយ បាន​តាមមើល​សកម្មភាព​ប្តី របស់គាត់​រហូត នៅ​ថ្ងៃកើតហេតុ គាត់​ក៏បាន​ឃើញ​ប្តី ចាប់រំលោភ​កូន​នៅលើផ្ទះ គាត់​ក៏បាន​ទៅប្តឹង​មេភូមិ និង​បាន​រាយការណ៍ ទៅកាន់​សមត្ថកិច្ច ដើម្បី​ធ្វើការ​ឃាត់ខ្លួន។

នៅ​រសៀល​ថ្ងៃទី២០ ខែឧសភា​នេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច សាកសួរ​កសាង​សំណុំរឿង​រួចរាល់ ហើយ​ត្រៀម​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់៕fn-2017-05-20-15-58-53-0 fn-2017-05-20-15-58-53-1 fn-2017-05-20-15-58-54-2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya