សៀមរាប៖ កាលពីពេលថ្មីៗនេះ យុវតីម្នាក់មានបញ្ហាជាមួយគ្រួសារ ស្ដីបន្ទោសបន្តិចបន្តួច បានខឹងចិត្តចងកនឹងក្រមាជាប់នឹងធ្នឹមផ្ទះ ធ្វើអត្តឃាត ដោយខ្លួនឯងស្លាប់ទាំងវ័យក្មេងតែម្តង។ហេតុការណ៍ នេះកើតឡើងនៅចំណុច ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ស្ត្រីដែលចងកធ្វើអត្តឃាត ឈ្មោះ ឆៃ លក្ខណា អាយុ១៧ឆ្នាំ មុខរបរអ្នករៀបបន្ទប់នៅប៊ូទិច មានទីលំនៅកន្លែងកើតហេតុខាងលើ។
ក្មេងស្រីរងគ្រោះធ្វើអត្តឃាតដោយចងក និងក្រមាជាប់និងធ្នឹមផ្ទះកំពស់១.៩៤ម៉ែត្រ។មូលហេតុ មានបញ្ហាជាមួយគ្រួសារ។ ក្រោយពីពិនិត្យ សាកសពសមត្ថកិច្ច បញ្ជាក់ថា ក្មេងស្រីរងគ្រោះ បានចងក សម្លាប់ខ្លួន ប្រាកដមែន មិនពាក់ព័ន្ធ រឿងឃាតកម្មនោះឡើយ។ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕