ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » នៅ​យប់​ថ្ងៃអាទិត្យនេះ សព​កងកម្លាំង​មួក​ខៀវ​កម្ពុជា៤រូប នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ

នៅ​យប់​ថ្ងៃអាទិត្យនេះ សព​កងកម្លាំង​មួក​ខៀវ​កម្ពុជា៤រូប នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ

ភ្នំពេញ៖ នៅវេលា​ម៉ោង៧និង៥៥នាទី នា​យប់​ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧ សព​កងកម្លាំង​មួក​ខៀវ​កម្ពុជា៤រូប ដែល​បាន​ពលី​ការពារ​សន្តិភាព ក្រោម​ឆា​ត្រ​អង្គការ​សហ​ប្រជា​តិ នៅ​អាហ្វ្រិក​កណ្ដាល នឹង​មកដល់​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ ។ ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា  នឹង​អញ្ជើញ​ទៅ​ទទួល​សព​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដោយផ្ទាល់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​មួយរូប នៃ​មជ្ឈមណ្ឌល ជាតិ​រក្សា​សន្តិភាព។

លោក អ៊ឹម សំ បាន​ស្លាប់​ក្នុងការ​វាយប្រហារ​គ្នា​នៅ​យប់​ថ្ងៃទី៩ ឧសភា ឆ្នាំ២០១៧ មិនបាន​ប៉ុន្មាន​ម៉ោង​ផង កង​រក្សា​សន្តិភាព៣នាក់ ដែល​បាន​ប្រភព​បញ្ជាក់ថា បាត់​ខ្លួន​នោះ​ក៏ត្រូវ​ស្លាប់​ដូចគ្នា ដែលមាន​ចំងាយ​ពី​កន្លែងកើតហេតុ​ប្រហែលជា២គីឡូម៉ែត្រ។ លោក អ៊ឹម សំ ID Number PKF-CAM-00016 មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប ជា​បុគ្គលិក​បើកបរ ប៊ុល​ដូ​ហ្សែ​រ(D6/D7) ក្នុង​កងពល​អនុ​សេនា​តូច​ស្ថាបនា​សំណង់​ផ្តេក​ទី១ នៃ​កងអនុសេនាធំ​វិស្វកម្ម​សំណង់​លេខ៤៥៩ បាន​ពលី​ជីវិត​ដោយសារ​ការ ពើប​ប្រយុទ្ធ​ជាមួយ​កម្លាំង​ឧទ្ទាម នៅលើ​ដងផ្លូវ​ពី Bangassou ទៅ Rafai ក្នុង​តំបន់​ខាងកើត នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល វេលា​ម៉ោង៧និង៧នាទី យប់​ថ្ងៃ៨ឧសភា៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya