ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងទិសដៅបញ្ច្រាសគ្នា រវាងរថយន្តបុកជាមួយម៉ូតូដឹកជ្រូក នៅចំណុច៨៤០៥៦.៥៨១៥០ ស្ថិតក្នុងភូមិក្រាំងរងៀង ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
រថយន្តហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ចង្កូតឆ្វេង ពាក់ស្លាក់ភ្នំពេញ 3A-8299 បើកបរដោយឈ្មោះ សែម ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាក់ចញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុក ភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ ចំណែកអ្នកបើកម៉ូតូ ឈ្មោះ ជុំ ល័ក្ខប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បណ្តាលឲ្យរងរបួសធ្ងន់ និងឈ្មោះ រឿង ដាវីត អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ រងរបួសធ្ងន់ ។ បច្ចុប្បន្នវត្ថតាងម៉ូតូនិងរថយន្តទាំងពីគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕