ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្រឡាញ់​ក្មេងស្រី ធ្លាប់​រួម​រ័ក្ស​បាន ៩ដង ត្រូវ​ឪពុក​អូន​ស្រី​តាម​ទាន់​ប្តឹង

បុរស​ម្នាក់​ស្រឡាញ់​ក្មេងស្រី ធ្លាប់​រួម​រ័ក្ស​បាន ៩ដង ត្រូវ​ឪពុក​អូន​ស្រី​តាម​ទាន់​ប្តឹង

ពោធិ៍សាត់៖ កាលពីពេលថ្មីៗនេះ យុវជន​វ័យ២២ឆ្នាំ​ម្នាក់ បាន​និយាយ​ចេញពី ក្នុង​ទ្រុង​ដែក​ថា ខ្លួនគេ​បាន​ស្រឡាញ់​នាង​វ័យ១៤ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ក្នុងភូមិ​ក្បែរ​គ្នា ជា​យូរ​ឆ្នាំ​មកហើយ ហើយក៏​ធ្លាប់បាន​ខ្លួន​នាង​ចំនួន៨ដង មកហើយ​ដែរ ។ ប៉ុន្តែ​ខ្លួនគេ​ក៏បាន​រួម​រ័ក្ស ជាមួយ​ក្មេងស្រី វ័យ១៤ឆ្នាំ នោះ​ជា​លើកចុងក្រោយ ក៏​ស្រាប់តែ​ឪពុក​របស់​នាង តាម​ទាន់​ក៏​ប្តឹង​ឲ្យ​នគរបាល ស្រុក​បាកាន ចាប់ខ្លួន​តែម្តង ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ស្រុក​បាកាន​ឃាត់ខ្លួន បាន​នោះ មានឈ្មោះ ម៉ៅ គុជ ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង​ភូមិ​ព្រៃ​កន្ទួត ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ មានឈ្មោះ ព.ន.ម អាយុ១៤ឆ្នាំ រស់នៅ​ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ យោងតាម​ចម្លើយសារភាព របស់​ជនសង្ស័យ និង​យោងតាម ពាក្យបណ្តឹង​របស់​ឪពុក​ក្មេងស្រី​រងគ្រោះ ជនសង្ស័យ​នេះ​នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​បន្ត ៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya