ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » នៅ​ព្រឹក​នេះ ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​លទ្ធផល​នៃប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ជាង៥០គីឡូក្រាម

នៅ​ព្រឹក​នេះ ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​លទ្ធផល​នៃប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ជាង៥០គីឡូក្រាម

(ភ្នំពេញ)៖ នៅ​ម៉ោង៩ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​ផ្ដល់​ព័​ត៍​មាន​បឋម អំពី​លទ្ធផល​នៃ​កិច្ច​ប្រតិ​ប​ត្ដិ​ការបង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជាង៥០គីឡូក្រាម។

ប្រតិបត្តិ​ការឃាត់ខ្លួន​ម្ចាស់​សណ្ឋាគារ​រតនៈសម្បត្តិ​នេះ ដឹកនាំ​ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី ក្រោម​ការ បញ្ជា​កម្លាំង​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ផែន ឌី​ណា ស្នងការរង​ទទួល​កណ្តាល​ព្រហ្មទណ្ឌ។

សូមជម្រាបថា គ្រឿងញៀន​ជាច្រើន​ប្រភេទ​ដូចជា​មេ​តំ​ហ្វា​តា​មីន ហេ​រ៉ូ​អ៉ី​ន និង​ប្រភេទ​ថ្នាំ​គ្រាប់​ជាច្រើន​ម៉ឺន​គ្រាប់​សរុប​ជាង៥០គីឡូក្រាម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ឆ្មក់​ឆែកឆេរ​រកឃើញ ក្នុង​លំនៅឋាន​មួយកន្លែង​ស្ថិត​ទល់មុខ វត្ត​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

បន្ទាប់ពី​ការឆែកឆេរ​រកឃើញ​គ្រឿងញៀន​នេះហើយ កម្លាំង​សមត្ថកិច្ច​ជំនាញ​ក៏បាន​បើក​ការ​ស៉ើ​ប​អង្កេត​បន្ត​រហូត​ឈានដល់ ការឃាត់ខ្លួន ម្ចាស់​សណ្ឋាគារ​រតនៈសម្បត្តិ​នៅក្នុង​ខេត្តរតនគិរី នៅ​រសៀល​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ដោយ​សង្ស័យ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន។

ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ស៊ី ឡា​ឡយ ជនជាតិខ្មែរ ដើមកំណើត​ជនជាតិភាគតិច​ឡាវ អាយុ ៤៣ឆ្នាំ ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​ចាត់​ការបន្ត​តាមច្បាប់៕1 2 3 4

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya