បាត់ដំបង៖ នៅព្រលប់ថ្ងៃទី១៩ឧសភា ឆ្នាំ២០១៧នេះថា តម្រួតថៃពិតជាបានឃាត់រថយន្តពាក់ស្លាកលេខព្រឹទ្ធសភា១គ្រឿង មែន ដោយសារបង់ពន្ធមិនគ្រប់ ។
រថយន្តម៉ាក TOYOTA FORTUNER ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៦ ពាក់ស្លាកលេខព្រឹទ្ធសភា៣២.០៣៣ បើកបរដោយឈ្មោះ យ៉ន រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិរួមដំណើរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងអ្នករួមដំណើរ៥នាក់ក្នុងនោះមានស្រី៤នាក់ និងកូនក្មេងម្នាក់ផងនោះ ត្រូវតម្រួតថៃចាប់ឃាត់ទុក នៅជាប់ព្រំដែនច្រកទ្វារអន្តរជាតិ ឡែម និងដូង ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ឧសភា ឆ្នាំ២០១៧ ប៉ុន្តែមនុស្សត្រូវបានដោះលែងមកវិញ លើកលែងតែរថយន្តប៉ុណ្ណោះមិនត្រូវបានដោះលែងឡើយ ដោយតម្រួតថៃសំអាងថា ខុសច្បាប់ ពោលប្រើប្រាស់រថយន្តចង្កូតស្តាំ ។
បើតាមសមត្ថកិច្ចការដែលតម្រួតថៃឃាត់រថយន្តនេះ បន្ទាប់ពីតៃកុងរថយន្តរបស់សមាជិកព្រឹទ្ធសភាមួយរូប បានដឹកមនុស្ស៤-៥នាក់ ចូលទៅច្រកឡែមនិងច្រកដូង ដើម្បីទិញសម្ភារ:សម្រាប់ភ្ជាប់ពាក្យ ប៉ុន្តែចៃដន្យត្រូវតម្រួតថៃឃាត់តែម្តង ៕