ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » នៅ​មិនទាន់​រកឃើញ​សព​បុរស ដែល​លោត​ពីលើ​ស្ពាន​ច្បារអំពៅ

នៅ​មិនទាន់​រកឃើញ​សព​បុរស ដែល​លោត​ពីលើ​ស្ពាន​ច្បារអំពៅ

ភ្នំពេញ៖ ការស្វែងរក​សព​ជនរងគ្រោះ តាំងពី​យប់​រហូតដល់​រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ករណី​បុរស​ចំណាស់​ម្នាក់​ដែលមាន​ទំនាស់​ពាក្យសម្ដី​ជាមួយ​ប្រពន្ធ ហើយ​បាន​សម្រេចចិត្ត​គិត​ខ្លី​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​នោះ នៅ​ពុំទាន់​រកឃើញ ហើយក៏​ធ្វើ​ឲ្យ​អ្នកដំណើរ​នាំគ្នា​ឈប់​យានជំនិះ​ពេញ​លើ​ស្ពាន បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ទៀតផង។
ជនរងគ្រោះ​ឈ្មោះ សុន រ៉ា​ន់ អាយុ៥៣ឆ្នាំ កាលពី​វេលា​ម៉ោង០០ និង៤៥នាទី​យប់ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ បាន​លោតទឹក​សម្លាប់ខ្លួន​ពី​ស្ពាន។ បន្ទាប់ពី​មាន​ហេតុការណ៍​នេះ កើតឡើង គេ​បានឃើញ​ទូក​នេសាទ​បានចេញ​ទៅរ​ក ប៉ុន្តែ​រក​ពុំ​ឃើញ​ព្រោះ​ជនរងគ្រោះ​បាន​លេច​ចូលទៅក្នុង​ទឹក​បាត់។ លុះ​ប្រមាណ​ជា១ម៉ោង​ក្រោយមក ក៏មាន​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​រត់​មក​ស្រែកយំ ព្រមទាំង​ស្វែងរក​ទូក​នេសាទ​ឲ្យ​ជួយ​រាវរក​ផងដែរ៕

ScreenShot815

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya